ព័ត៌មានទាន់ហេតុការណ៍៖

ករណីលិចទូកនៅស្រុកស្អាង សមត្ថកិច្ចរកឃើញសាកសពម្នាក់ នៅបាត់២នាក់ទៀត

ចែករំលែក៖

ខេត្តកណ្តាល៖ រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ការរុករកសាកសពរបស់សមត្ថកិច្ច​ទាក់ទង​ករណីលិចទូកនៅស្រុកស្អាងនោះ បានរកឃើញសាកសពម្នាក់ នៅនឹងកន្លែងកើតហេតុតែម្តង ។

សូមបញ្ជាក់ថា ករណីលិចទូកក្នុងទន្លេបាសាក់បានកើតឡើងកាលពីវេលាម៉ោង១៤ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះដែលបាត់ខ្លួនចំនួន០៣នាក់  ១-ឈ្មោះ រិន មករា ភេទប្រុស អាយុ១៩ឆ្នាំ  ២-ឈ្មោះ រិន ស្រីអូន ភេទស្រីអាយុ១៤ឆ្នាំ ៣-ឈ្មោះ រិន ស្រីរ័ត្ន ភេទស្រី អាយុ១២ឆ្នាំ (អ្នកទាំង៣នាក់ជាបងប្អូនបង្កើត) ទីលំនៅភូមិលេខ៥ ឃុំស្វាយរលំស្រុកស្អាងខេត្តកណ្ដាល ។

សមត្ថកិច្ចបញ្ជាក់ថា នៅវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី៣០ ខែតុលា សាកសពជនរងគ្រោះ ត្រូវបានរកឃើញ១នាក់ ឈ្មោះរិន ស្រីអូន អាយុ១៤ឆ្នាំ នៅចំណុចជិតកន្លែងកើតហេតុតែម្តង ហើយពេលនេះ កម្លាំងសមត្ថកិច្ចបានសហការជាមួយប្រជាពលរដ្ឋ នៅបន្តរកសាកសពជនរងគ្រោះ២នាក់ទៀតដែលកំពុងបាត់ខ្លួន ៕


ចែករំលែក៖