ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើង១៧នាក់ ផឹកសុីស្រវឹងបង្កអុកឡុកទីសាធារណ: ត្រូវនគរបាលក្រុងសំរោងចាប់ឃាត់ខ្លួន

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ លោកវរៈសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានដឹកនាំកម្លាំង ចំនួន១៦នាក់ និងនគរបាលប៉ុស្តិ៍សំរោងចំនួន០៣នាក់ ចុះល្បាតនៅតាមបណ្តាភូមិសាស្ ត្រក្រុងសំរោង និងពង្រាយ កម្លាំងនៅបរិវេណ សួនច្បារមុខ សាលាខេត្តឧត្តរមានជ័យ បានឃាត់ខ្លួនក្មេងទំនើងចំនួន ១៧នាក់ ដែល បង្ករភាពរញ៉េរញ៉ៃស្រវឹង ចោលដបតាមសួនច្បា និងបង្ហោះម៉ូតូ ។ កាលពីវេលាម៉ោង២២ និង៣០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅ និងសួនច្បាក្នុងក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។

ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើង២ក្រុមចំនួន១៧នាក់ ខាងលើបានឆែកឆេររកឃើញ និង ដកហូតវត្ថុតាងរួមមាន ស្នាប់ដៃដែកចំនួន២ និងម៉ូតូ៨គ្រឿង ក្នុង ក្មេងទំនើងចំនួន១៧នាក់ខាងនេះ ។

បច្ចុប្បន្ន ក្មេងទំនើងទាំង១៧នាក់ខាងលើបាននាំយកមក សួរនាំនៅអធិការដ្ឋាននគរបាលក្រុងសំរោងដើម្បីអប់រំ និងកិច្ចសន្យា ហើយឲ្យអាណាព្យាបាលមកធានាយកទៅមូលដ្ឋានវិញ ៕ ប៉ែន នួន


ចែករំលែក៖