ព័ត៌មានទាន់ហេតុការណ៍៖

ជំនួបប្រចាំ ឆ្នាំ រវាងនាយអន្តោប្រវេសន៍កម្ពុជា ថៃ លើស្ពានមិត្តភាព ច្រកទ្វារអន្តរជាតិ

ចែករំលែក៖

ប៉ោយប៉ែត៖ ជំនួបប្រចាំ ឆ្នាំមួយរវាងនាយអន្តោប្រវេសន៍កម្ពុជា ថៃ លើស្ពានមិត្តភាព កម្ពុជា ថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីពង្រឹង និងបង្កើនកិច្ចប្រតិបត្តការរវាងគ្នា និងគ្នាកាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ។

នៅក្នុងជំនួបប្រចាំ ឆ្នាំភាគីកម្ពុជា ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ គៀត ចន្ចផារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ភាគីថៃដឹកនាំដោយលោកឧត្តមសេនីយ៍ ទោ ស៊ុរ៉ាក់ឆេតហាក់ផាន ស្នងការរងស្ដីទីនគរបាលអន្តោប្រវេសន៍ និងមន្ត្រីក្រោមឱវាទជាង១០០នាក់ ។

នៅក្នុងជំនួបនោះដែរ លោក អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍មានប្រសាសន៍ថាជំនួបរវាងភាគីកម្ពុជា ថៃ នេះមិនមែនជាជំនួបលើកទីមួយនោះទេ នេះជាកិច្ចសហប្រតិបត្តកាមួយដ៏ល្អ ហើយប្រទេសយើងទាំពីរក៏បានចុះកិច្ចព្រមព្រៀងតាំងពី ឆ្នាំ១៩៩៧ ស្ដីពីកិច្ចសហប្រតិបត្តិការឆ្លងកាត់ ព្រំដែន នៃប្រទេសទាំង២ ហើយយើងតែងតែជួយគ្នាទៅវិញទៅមក ។

កន្លងមកនេះ នគរបាលថៃ ក៏បានជួយនគរបាលកម្ពុជាក្នុងការចាប់ជនល្មើសជាច្រើន ធ្វើឲ្យស្ថាបន័យើងទាំងពីរសហការគ្នាឲ្យកាន់តែល្អប្រសើរថែមទៀតក្នុងពេលអនាគត ។

លោក​បន្ថែមថា សេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើនបន្តប្រមាណ៧%ហើយ ឆ្នាំនេះ នឹងសន្មត់បន្តបន្ថែម៧% ទៀត ។ នៅក្នុង៩ ខែដើម ឆ្នាំនេះកម្ពុជាទទួលភ្ញៀវទេសចរណ៍ប្រហែលជា៤លានកន្លះ មានកំណើនប្រហែល១០% ក្នុងនោះ ទេសចរណ៍ដែលនាំមុខគេគឺជនជាតិចិន ប្រមាណ ៣៩% ទី២គីជនជាតិវៀតណាម ២០% ទី៣ ភ្ងៀវជនជាតិឡាវ ប្រមាណ ១៤% និងទី៤ ភ្ងៀវទេសចរណ៍ជនជាតិថៃ ប្រមាណ៧% ដោយកត់សម្គាល់កម្ពុជាការកើនឡើងយ៉ាងគំហុកនៃភ្ញៀវទេសចរណ៍ពាណិជ្ជករ និងអ្នកវិនិយោគជាងនេះអ្នកវិនិយោគមកពីប្រទេសចិន នៅខេត្តមួយចំនួននៃប្រទេសកម្ពុជា ដោយសារវិនិយោគចិន ចូលមកយ៉ាងគំហុកមានខាងបច្ចេកទេស បុគ្គលិកកម្មករ ហើយជនជាតិចិន ក៏មានមកច្រើនផងដែរ ។

លោកបញ្ជាក់បន្ថែមខាងអន្តោប្រវេសន៍ និងខំប្រឹងប្រែងបន្តទៀតដើម្បីគ្រប់គ្រងស្ថានការឲ្យបានល្អ ហើយចំនួនភ្ញៀវដែលកើនឡើងនេះ ក៏នាំមកសមាសភាពអាក្រក់ផងដែរ មានជនបរទេសខ្លះជួញដូរគ្រឿងញៀនចូលមកកម្ពុជា ហើយកម្លាំងអន្តោប្រវេសន៍ ចាប់បានជិត១០០នាក់ ប្រមូលគ្រឿងញៀនបានច្រើន មានមួយចំនួនចូលមកកម្ពុជារៀបចំទីតាំងលេងហ្គេមអនឡាញ និងហ្គេមអិនធីណេតខុសច្បាប់ មានមួយចំនួនប្រព្រឹត្តខុសនៅប្រទេសក្រៅ លូចមកលាក់ខ្លួននៅប្រទេសកម្ពុជា ក្មុងនោះ៩ ខែដើម ឆ្នាំនេះ កម្លាំងអន្តោប្រវេសន៍បង្ក្រាបបាន ៣៣៣លើក និងចាប់ខ្លួនជាង៧០០នាក់​ ៕​ វណ្ណា


ចែករំលែក៖