ភ្នំពេញ ៖ ដោយអាងអំណាចឪពុកក្មេក និងម្តាយក្មេកជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពតកូនប្រសាបើក មន្ទីរ សម្រាកព្យាបាលនិងសម្ភពកំពតសង់តេ គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលអស់រយៈពេលជាងបីខែមកហើយ ដោយកំពុងតែដំណើរការយ៉ាងរលូនគឺពុំមាននរណាម្នាក់ហ៊ានមករំខានអ្វីឡើយ ។
គ្លីនិកអត់ច្បាប់នេះ ស្ថិតនៅ ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្ត កំពត ។
មន្ទីរសម្រាកព្យាបាលនេះគ្រប់គ្រង ដោយលោកវេជ្ជបណ្ឌិត បូ ចាន់ដារ៉ា ជា មន្ត្រីបម្រើការនៅមន្ទីរពេទ្យបង្អែកខេត្ត កំពត ដែលមានឪពុកក្មេកប្រធានមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពត រីឯម្ដាយ ក្មេកក៏ធ្វើជាប្រធានមន្ទីរសង្គមកិច្ច ខេត្ត កំពតនេះដែរ ។
គ្លីនិកព្យាបាលជំងឺទូទៅគ្រប់ប្រភេទ នីមួយៗត្រូវមានគ្រូពេទ្យឱសថការីមានផ្នែក គណនេយ្យ មន្ទីរពិសោធន៍ថតឆុ្លុះគឺរូបភាពវេជ្ជសាស្ត្រជាដើម។ល។
យោងតាមប្រភពពីមន្ត្រីបម្រើការនៅក្នុង មន្ទីរសុខាភិបាល ខេត្តកំពត ប្រាប់ឱ្យដឹងថា គ្លីនិករបស់លោក បូ ចាន់ដារ៉ា ដែលមាន ឈ្មោះថា «មន្ទីរសម្រាកព្យាបាលនិងសម្ភព កំពតសង់តេ» គ្រាន់តែទិញដីសាងសង់ គ្លីនិក និងបំពាក់សម្ភារបរិក្ខារបានចំណាយថវិកាអស់ជាងមួយលានដុល្លារកំពុងតែ ដំណើរការដោយមិនស្របច្បាប់ ពុំមាន សមត្ថកិច្ចជំនាញណាមួយហ៊ានទៅជិត ឬក្បែរឡើយ ព្រោះខ្លាចអំណាចគ្រួសារ មួយនេះណាស់ ។
ដូច្នេះក្រសួងសុខាភិបាលសូមមេត្តាចុះពិនិត្យមើលករណីនេះផង ។
ប្រភពដដែលបន្តទៀតថា ប្រាក់ទិញដីសាងសង់និងបំពាក់សម្ភារបរិក្ខារគ្លីនិកនេះ អស់ជាងមួយលានដុល្លារគឺជាថវិការបស់ឪពុកក្មេក និងម្តាយក្មេកលោក បូ ចាន់ដារ៉ា ដែលបានមកពីអំពើពុករលួយនៃគម្រោងដេញថ្លៃនានារបស់មន្ទីរជុំវិញ ខេត្តកំពត ស្ថិតនៅក្រោមការគ្រប់គ្រងពី មន្ទីរសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុខេត្ត ។
ប្រភពក៏បានទទូចសុំឲ្យអង្គភាពប្រឆាំង អំពើពុករលួយ សូមចាត់មន្ត្រីឲ្យចុះត្រួត ពិនិត្យមើលដំណើរការមន្ទីរហិរញ្ញវត្ថុខេត្ត កំពតនេះផង ។
នៅព្រឹក ថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចលោក សុខ ប៉ូ អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ របស់ ក្រសួងសុខាភិបាលបញ្ជាក់អំពីផ្លូវ ច្បាប់ដូចគ្នាថា គ្លីនិកនេះកំពុងតែដំណើរការខុសច្បាប់ គឺមុននឹងបើកឲ្យដំណើរគ្លីនិក នេះឡើងត្រូវតែសុំច្បាប់អនុញ្ញាតពីក្រសួង សុខាភិបាលជាមុនសិន ។
បើសិនជាមន្ទីរសុខាភិបាល ភិបាលខេត្ត កំពតថាអាចដំណើរការមុនបាននោះសូម លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត យកលិខិតបទដ្ឋានឬច្បាប់ណាមួយមក បង្ហាញក្រសួងឲ្យបានដឹងផង។
រាល់សេវាសុខាភិបាលឯកជនទាំងអស់ មុននឹងដំណើរការទៅបានត្រូវតែសុំច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលជាដាច់ខាត ។
លោក កែវ សុផាន់ អនុប្រធានមន្ទីរ សុខាភិបាលខេត្តកំពតប្រាប់ឲ្យដឹងនៅ ព្រឹកថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិ ស័កព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៣១ ខែ តុលានេះថាគ្លីនិកខាងលើមិនទាន់មាន ច្បាប់មែន តែអាចដំណើរការសិនបានដើម្បីឲ្យក្រុមការងារលោកចុះទៅពិនិត្យវាយ តម្លៃមើលអំពីលក្ខខណ្ឌច្បាប់ថាតើគ្រប់គ្រាន់ដែរឬទេ? តែយ៉ាងណាមន្ទីរសុខាភិបាលខេត្តកំពត បានទុកឱកាសឱ្យគ្លីនិក «សម្រាកព្យាបាលនិងសម្ភពកំពតសង់តេ» នេះម្តងរួចមកហើយសម្រាប់បំពេញលក្ខ ខណ្ឌនានាដែលខ្វះខាតក្នុងរយៈពេល មួយខែ ៕ ហេង សូរិយា