ព័ត៌មានទាន់ហេតុការណ៍៖

លោកនាយឧត្តមសេនីយ៍ នាង ផាតកោតសរសើរកងយោធពលខេមរភូមិន្ទយកចិត្តទុកដាក់អនុ វត្តភារកិច្ចរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិបានលើកឡើងថា: ក្នុង ខែតុលា ឆ្នាំ២០១៨ កងយោធពលខេមរភូមិន្ទ (ខ.ភ.ម) យកចិត្តទុកដាក់ប្រមូលផ្តុំ អនុ វត្តភារកិច្ច របស់ខ្លួនទទួលជោគជ័យគួរឲ្យកោតសរសើរ ។

ការលើកឡើងរបស់លោកនាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក្រសួងការពារជាតិបែបនេះ ក្នុងពិធីប្រជុំបូកសរុបការងារខែ តុលា និងលើកទិសដៅអនុវត្តខែ វិច្ឆិកា ឆ្នាំ ២០១៨ របស់ក្រសួង កាលពីថ្ងៃ ព្រហស្បតិ៍ ៩ រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព. ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០១៨។

បន្ទាប់ពីលោកឧត្តមសេនីយ៍ឯក ចាន់ សារាង អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ នាយក នាយកដ្ឋានសរុបអានរបាយការណ៍បូកសរុបការងារខែ តុលា និងលើកទិសដៅអនុវត្តខែ វិច្ឆិកា ឆ្នាំ ២០១៨ របស់ក្រសួង ដោយអនុវត្តអភិក្រម ៥ ចំណុចរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ឆ្លុះកព្ចាក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដើម្បីពង្រឹង លើកកម្ពស់គុណភាព កងទ័ពក្នុងការគោរព អនុវត្តច្បាប់ បទបញ្ជាផ្សេងៗឲ្យកាន់តែមានប្រសិទ្ធភាព ។

ជាបន្តបន្ទាប់ បណ្តាថ្នាក់ដឹកនាំ ស្ថាប័ន លើកឡើងពីចំណាប់អារម្មណ៍បំពេញបន្ថែម លើរបាយការណ៍ ដោយការងារ ចុងឆ្នាំនេះ មានបុណ្យទានច្រើន ដូចជាបុណ្យខួបលើកទី ៦៥ ថ្ងែកំណើត (ខ.ភ.ម) បុណ្យឯករាជ្យជាតិ បុណ្យកំណើត ២ ធ្នូ ត្រៀមរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ +ឈ្នះ និងអបអរសាទរ ខួបលើកទី ២០ នៃការបព្ចាប់សង្គ្រាម ស៊ីវិលនៅកម្ពុជា និងអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ+ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០១៨) រយ:ពេលបីថ្ងៃ ២៨-២៩-៣០ ខែធ្នូ ឆ្នាំ ២០១៨) ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុន សែនព្រមទាំងត្រៀមរៀបចំពិធីអបអរ សាទរខួបលើកទី ៤០ ទិវាជ័យជំនះ ៧ មករា ( ៧ មករា ១៩៧ ៩-៧ មករា ២០១៨ ) ៕ សុខដុម


ចែករំលែក៖