ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង ២៣:០៥នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៩០-១៩១ ស្ថិតនៅក្នុងភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្ត ០១គ្រឿងម៉ាក មីស៊ុយមីស៊ី ពណ៌ ស ពាក់ស្លាក លេខ ភ្នំពេញ ៣C-២៥១៣ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើក៏បានជែង រួចបានបុកម៉ូតូ ០១គ្រឿងម៉ាក AREBLACKពណ៌ ខ្មៅ គ្មានស្លាកលេខ ជិះគ្នាចំនួន ០២នាក់ ភេទ ប្រុស មិនទាន់ស្គាល់អត្តសញ្ញាណ មានទិសដៅផ្ទុយគ្នា បណ្ដាលឲ្យភាគីខាងម៉ូតូស្លាប់ទាំង២នាក់ នៅនឹងកន្លែងកើតហេតុ បច្ចុប្បន្នសាកសពយកទៅតំកល់ទុកនៅវត្តព្រៃនប់ ក្នុងនោះសមត្ថកិច្ចជំនាញកំពុងចាត់ចែងស្រាវជ្រាវរកអត្តសញ្ញាណ និងក្រុមគ្រួសារ។
ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួន បាត់ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរក ។
រីឯវត្ថុតាង រថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕ឆ្លាម សមុទ្រ