ប៉ោយប៉ែត៖ ដើម្បីភូមិ-ឃុំ មានសុវត្ថិភាពក្នុងមូលដ្ឋាន លោកអធិការនគរបាលស្រុកថ្មពួក បានចុះអប់រំ ប្រជាពល រដ្ឋមិនឲ្យ មានការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០១៨ លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាល ស្រុកថ្មពួក បានដឹកនាំកម្លាំងអធិការដ្ឋាន និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោក រមៀត ចុះអប់រំ ប្រជាពលរដ្ឋតាមភូមិដូចជា ភូមិក្កឹបថ្ម ភូមិបន្ទាយមានឬទ្ឋិ ភូមិសាមគ្គី ភូមិត្រពាំងសំរោង ក្នុងភូមិសាស្រ្តឃុំគោករមៀត ដែលចូលចិត្តលេងល្បែងស៊ីសង(លេងបៀរ)បានអប់រំឲ្យឈប់មានការលេងល្បែងស៊ីសងគ្រប់ប្រភេទ ។
ជាមួយគ្នានោះដែរ លោកអធិការ បានប្រាប់ឲ្យដឹងថា៖ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងការអនុវត្តន៍នូគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព លុបបំបាត់ការលេងស៊ីសងគ្រប់ប្រភេទ ក្នុងមូលដ្ឋាន នាថ្ងៃនេះ លោកក៏បានដឹកនាំកម្លាំងក្រោមឱវាទ ចុះធ្វើរអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់នេះប្រជាពលរដ្ឋ ដែលញៀននឹងល្បែងស៊ីសងនៅភូមិក្កឹបថ្ម ភូមិបន្ទាយមានឬទ្ឋិ ភូមិសាមគ្គី និងភូមិត្រពាំងសំរោង ក្នុងភូមិសាស្រ្តឃុំគោករមៀត ស្រុកថ្មពួក ។
លោកអធិការបានបញ្ជាក់ថា៖ ក្នុងការចុះអប់រំ និងធ្វើកិច្ចសន្យានេះ កម្លាំងនគរបាលបានដកហូតជាក់ស្តែង មានកម្រាលខ្លាឃ្លោកមួយផ្ទាំង គ្រាប់មេខ្លាឃ្លោក៣គ្រាប់ ចាន និងគម្របគ្រឡុកគ្រាប់មេខ្លាឃ្លោក ផ្ទិល១ និងបៀរចំនួន៩ហ៊ូផងដែរ ។ ក្នុងការចុះអប់រំពីបញ្ហាល្បែងស៊ីសងនេះ លោកនឹងអនុវត្ត ឲ្យដូចជាភ្លៀងរលឹមដើម្បីបំបាត់ចោល នូវអំពើលួច ឆក់ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ដែលផ្តើមចេញពីល្បែងស៊ីសង និងពិសេសគឺសំដៅឲ្យភូមិ ឃុំ មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ៕ វណ្ណា