ព័ត៌មានទាន់ហេតុការណ៍៖

អំពើប្លន់មួយកើតឡើង​ធ្វើឲ្យផ្អើលអាជីវករខ្មែរ ថៃ នៅផ្សាររោងក្លឿរ

ចែករំលែក៖

ប៉ោយប៉ែត៖ មានករណីប្លន់មួយ ធ្វើឲ្យអាជីវករខ្មែរ ថៃ មានការភ្ញាក់ផ្អើលនៅក្នុងផ្សាររោងក្លឿរ ស្រុកអារញ្ញ័ ខេត្តស្រះកែវ (ប្រទេសថៃ) កាលពីរវេលាម៉ោង៣រសៀល ថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០១៨ ។

តាមប្រភពពីសមត្ថកិច្ចបានប្រាប់ថា: ជនសង្ស័យដែលចូលទៅប្លន់នោះម្នាក់ឯង យកអាវុធខ្លីជ័រចូលទៅប្លន់ទីតាំងលក់មាសក្នុងផ្សារខាងលើ មានស្លៀកពាក់ពណ៌ខ្មៅ ដោយបិទមុខ បានយកកាំភ្លើងខ្លីជរ័មកភ្ជង់អ្នកលក់ជាមនុស្សស្រី៣នាក់។

អំពើប្លន់នោះត្រូវគេរាយការណ៍ថា អស់មាស បើគិតជាប្រាក់ថៃ អស់ជិត៥លានបាត ក្រោយពីការប្លន់ ជនសង្ស័យគេចខ្លួនដោយសុវត្ថិភាព ខណ:នេះកម្លាំងសមត្ថកិច្ចកំពុងតែសហការជាមួយសមត្ថកិច្ចកម្ពុជា កំពុងស្វែងរកមុខសញ្ញា ហើយជនសង្ស័យក្នុងករណីខាងលើសមត្ថកិច្ចថៃមិនទាន់សន្និដ្ឋានថា ជាថៃ ឬក៏ជនជាតិណានោះទេ ព្រោះពាក់មុខជិត ៕ វណ្ណា


ចែករំលែក៖