ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ជិះម៉ូតូក្នុងសភាពស្រវឹងខ្វះការប្រុងប្រយ័ត្នបុកដុំថ្មដួលរបួសធ្ងន់

ចែករំលែក៖

ខេត្តប៉ៃលិន៖ យុវជនម្នាក់បានជិះម៉ូតូដួលរងរបួសធ្ងន់បែកមុខ រលាត់ដៃជើង ខណៈពេលដែលយុវជនរូបនោះ បាន ជិះម៉ូតូចេញពីហាងទៅគល់ស្ពានតារាប ក្រុងប៉ៃលិន ត្រឡប់មកផ្ទះវិញ មិនទាន់ដល់ផ្ទះផង ក៏ជិះ ម៉ូតូក្នុងសភាពស្រវឹងគេចជង្ហុកទៅបុកដុំថ្មបណ្ដាលឱ្យរងរបួសតែម្ដង ក្រោយមកត្រូវបានបងប្អូន និងអ្នក ស្រុកជួយលើកដាក់លើម៉ូតូបញ្ជូនទៅមន្ទីរពេលបង្អែកខេត្តប៉ៃលិន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវកៅស៊ូវៀងក្រុង​ ក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

ជនរងគ្រោះឈ្មោះ​ ជ័យ រឹទ្ធីណា ភេទប្រុស អាយុ២១ឆ្នាំ មុខ របរចាំចំការឲ្យគេ មានស្រុកកំណើតនៅស្រុកកំពុងក្របែក ខេត្តព្រៃវែង បច្ចប្បន្នរស់នៅខាងជើងវត្តពេជ្រ គីរី,សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (រងរបួសធ្ងន់បែកមុខ រលាត់ដៃជើង) ជិះម៉ូតូ សង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CS 9792 ។

តាមប្រភពព័ត៌មាននៅនឹងកន្លែងកើតហេតុបានដឹងថា នៅពេលមុនកើតហេតុ គេបានឃើញយុវជន ម្នាក់ជិះម៉ូតូសងពណ៌ខ្មៅក្នុងទិសដៅពីកើតទៅលិច យ៉ាងល្បឿនលឿន មិនប្រុងប្រយ័ត្នជិះគេច ជង្ហុករេចង្កូតទៅបុកដុំថ្មបណ្ដាលឲ្យដួលបោកក្បាល និងមុខ ទៅលើផ្លូវកៅស៊ូ ធ្វើឲ្យជនរងរបួស ។

ប្រភពបានបន្តថា ក្រោយពីកើតហេតុ ក៏ឃើញកម្លាំងនគរបាលមូលដ្ឋានក្រុង បានចុះទៅសួរនាំ រួចក៏បានប្រគល់ម៉ូតូនោះឲ្យទៅក្រុមគ្រួសារជនរងគ្រោះយកទៅជួសជុល។

ចំណែកជនរងគ្រោះត្រូវបានបងប្អូន និងអ្នកស្រុកលើកដាក់លើកម៉ូតូដឹកចូលពេទ្យបង្អែកខេត្តប៉ៃលិន ៕ ស សារ៉េត


ចែករំលែក៖