ខេត្តរតនគិរី៖ ក្រុមសមត្ថកិច្ចកំពុងបើកផ្លូវឲ្យក្រុមម៉ូតូដឹកឈើរាប់រយគ្រឿង សម្រុកដឹកជញ្ជូនយ៉ាងគំហុក បន្ទាប់ពីមានក្រុមអ្នក ដែលរកស៊ីដឹកឈើតាមម៉ូតូទៅលក់នៅប្រទេសវៀតណាម តាមច្រករបៀងមួយចំនួន ស្ថិតនៅ តាំងលោម ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី (ច្រកអូរសាថី)ហៅ ផា តាមផ្ទុះកំហឹងតវ៉ាឲ្យសមត្ថកិច្ចបញ្ចុះថ្លៃបង់សេវាដឹកឈើ ។
ក្រុមប្រជាពលរដ្ឋប្រកបរបរដឹកឈើតាមម៉ូតូនោះកំពុងមានការផ្ទុះកំហឹងយ៉ាងខ្លាំង ហើយប្រមូលគ្នារាប់សិបនាក់ មកតវ៉ាជាមួយពួកក្រុម ដាក់កុងត្រូវជជុះមួយកន្លែង ដែលមានដល់ទៅ១២ស្ថាប័ន ក្នុងភូមិតាំងលោម ។
ការផ្ទុះកំងហឹងនោះបានកើតឡើងកាលពីពេលថ្មីៗកន្លងមកនេះ ដែលមានប្រជាពលរដ្ឋ ប្រកបរបរនេះ នៅភូមិតាំងលោម ភូមិតាំងម្លូ ភូមិញ៉ាងក្នុង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ។
ក្រុមប្រជាពលរដ្ឋ ដែលប្រមូលផ្តុំគ្នានោះបានឲ្យដឹងដូចៗគ្នាថា ក្រុមសមត្ថកិច្ចដាក់កុងត្រូលជជុះមាន១២ស្ថាប័ននោះ យកលុយពីពួកគាត់ក្នុងមួយស្ថាប័នជម្រិតទារពីពួកគាត់៣០.០០០រៀល សរុបទាំងអស់ស្មើនឹង៣៦០.០០០រៀល ។
ប្រភពពីប្រជាពលរដ្ឋ ដែលរងគ្រោះពីការជម្រិតទារលុយនោះ បានឲ្យដឹងថា ក្រោយពីមានការផ្ទុះកំហឹងតវ៉ារួចមក ភាគីខាងក្រុមកុងត្រូវជជុះនោះ ក៏បានព្រមព្រៀងគ្នាបញ្ចុះតម្លៃនៅសល់ម៉ូតូមួយគ្រឿងត្រឹមមួយម៉ឺនរៀលវិញ គឺសរុបទាំងក្នុង១២ស្ថាប័ន អស់ត្រឹមដប់ ១២០០០០រៀល ។
តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ពួកក្រុមកុងត្រូលជជុះទាំងនោះ មានដូចជាកំម្លាំងរដ្ឋបាលព្រៃឈើ ដែលគេស្គាល់ហៅតៗគ្នាថា ឈ្មោះតា សក់ ស និងកម្លាំងទាំងបីប្រភេទរបស់ប៉ុស្តិ៍ ស្រុក ខេត្ត នគបាល និងយោធា… ។ ល ។ ដែលពួកគេតែនៅប្រចាំការនៅទីនោះជាប្រចាំ ថែមទាំងមានពេលខ្លះតែម្នាក់ឯង យកឲ្យពីរ ឬបីស្ថាប័នក៏មានដែរ ។
តាមប្រភពថា ឯការដឹកជញ្ជូនឈើតាមម៉ូតូនោះក្នុងស្រុកអណ្តូងមាសភាគច្រើនចេញទៅតាមច្រករបៀង ដែលគេតែងហៅថា ច្រកផាសតាម និងច្រកផាសាវ ដែលមានលោកទូច ហុីង និងលោក និនណាហៅ(បុិច)ជាប្រធានច្រក់របៀង ។
ទាក់ទឹន នឹងការដឹកជញ្ជូនឈើតាមម៉ូតូហើយមានសមត្ថកិច្ច១២ស្ថាប័នយកលុយច្រើននោះ ឈ្មោះ លោក ទូច ហុីង នាយប៉ុស្តិ៍នគរបាលការពារព្រំដែនលេខ507 (អូរសេថី) ឬផាតាម ស្ថិតក្នុងភូមិ តាំងលោម ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី នៅព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានត្អូញត្អែរប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ពាក់ព័ន្ធរឿងកុងត្រូលជជុះចាំជម្រិតទារលុយពីម៉ូតូនោះ លោកក៏តឹងទ្រូងណាស់ដែរ ព្រោះក្រុមកុងត្រូលជជុះទាំងនោះជាស្ថាប័ន មានទាំងថ្នាក់ ខេត្តចូលរួមផងដេរ ។
ឯលោក ឃេន សានិត អភិបាល ស្រុកអណ្តូងមាសវិញ ក៏បានប្រាប់ក្រុមអ្នកសារព័ត៌មានថាសមត្ថកិច្ច ដែលក្លែងបន្លំខាងលើទាំងនេះ លោកនឹងមានវិធានការបង្រ្កាបភ្លាម ។
តែជាក់ស្តែងនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្រាប់តែគេឃើញមានក្រុមម៉ូតូដឹកឈើរយគ្រឿង កំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកតែម្តង ទៅលក់នៅប្រទេសវៀតណាម តាមច្រកខាងលើ បន្ទាប់ពីបានចរចាតម្លៃត្រូវជាមួយ នឹងសមត្ថកិច្ចជជុះ ដែលនៅលើដងផ្លូវរួចមកហើយនោះ ។
មិនតែប៉ុណ្ណោះ ក៏មានប្រភពបង្ហើបថា នៅតំបន់ច្រករបៀងនោះ មានក្រុមឈ្មួញធំៗកំពុងឃុបឃិតអាជ្ញាធរ និងជំនាញគ្រប់លំដាប់ថ្នាក់ បង្កលក្ខណៈកាប់ឈើហ៊ុបធំៗ ដែលពួកគេគ្រាន់តែកាត់ចុងកាត់គល់សម្រុកដឹកជញ្ជូនតាមគោយន្តឆ្នៃដាក់ទូកឆ្លងទន្លេទៅប្រទេសវៀតណាមតែម្តង គឺភាគច្រើនកាប់ដឹកចេញពីតំបន់ព្រៃនៅតាមបន្ទាត់ព្រំដែននោះតែម្តង ៕ ជីវន្ត័