ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ្វ័រ៉េន័របើកបញ្ច្រាសប៉ះម៉ូតូខ្ទាតចូលរថយន្តមួយគ្រឿងទៀតរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តហ្វ័រ៉េន័របើកបញ្ច្រាស ប៉ះម៉ូតូហើយខ្ទាតចូលរថយន្ត starexមួយគ្រឿងទៀត បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ ។

ហេតុការណ៍នេះ បានកើតបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលម៉ោង១០យប់ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខអាកាសយាន្តដ្ឋានអន្តរាជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថានៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់ពណ៌ខ្មៅពាក់ ស្លាកលេខ ភ្នំពេញ 1CB -6582 ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះជំលុះបើកមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបង្កម៉ាក foreigner ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ 2H-9288បើក បរដោយ បុរស ជនជាតិ ចិន ម្នាក់ ទិស ដៅ ពី លិច ទៅកើត បញ្ច្រាស ទិសហើយ បានប៉ះ ដៃ ចង្កូត ម៉ូតូ រង គ្រោះ បណ្តាលឲ្យ ឌួល ខ្ទាត ទៅផ្នែក កណ្តាលផ្លូវខ្ទាតចូលរថយន្ត មួយ គ្រឿង ទៀតម៉ាក starexបណ្តាល ឲ្យ រង របួស យ៉ាង ធ្ងន់ធ្ងរ ។

ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលគ្រោះថ្នាក់ភ្លាមៗភាគីរថយន្តបង្កម៉ាក foreigner ដែលជាជនជាតិចិនម្នាក់បានចុះពីលើរថយន្តហើយគេចខ្លួនបាត់ តែតៃកុងរថយន្តម៉ាក starex នៅកន្លែងកើតហេតុ ។ បន្ទាប់មកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ចំណែកឯតៃកុងរថយន្តម៉ាកstarex ត្រូវបានសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍ភ្លាមៗ ។

ក្រោយពេលកើតហេតុដោយជនរងគ្រោះរងរបួសធ្ងន់ពេក ជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានប្រគល់ឲ្យជំនាញចរាចរណ៍នៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ វាស់វែង និងយករថយន្តទាំង២គ្រឿង ព្រមទាំងម៉ូតូរងគ្រោះយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ ៕ សុខាសែនជ័យ


ចែករំលែក៖