ខេត្តប៉ៃលិន៖ បុរសជនជាតិថៃម្នាក់ត្រូវគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់នៃផ្ទះសំណាក់ដោយសារគាំងបេះដូង ខណៈដែលបុរសរូបនេះបានឆ្លងដែនពីប្រទេសថៃមកទឹកដីខេត្តប៉ៃលិនលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូ ។
ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងផ្ទះសំណាក់ THE WIN’S HOUSE បន្ទប់លេខ ១០៥ ស្ថិតនៅភូមិផ្សារព្រំជើងឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលបានឲ្យដឹងថា: បើតាមកាសន្និដ្ឋានរបស់ជំនាញកោសល្យវិច័យបញ្ជាក់ថា: ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ។ ជនរងគ្រោះ ឈ្មោះ ហាយ ភេទ ប្រុស អាយុ៤២ឆ្នាំ ជាជនជាតិថៃ ។
កម្លាំងជំនាញធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅសមត្ថកិច្ចថៃ ៕ ស សារ៉េត