ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនម្នាក់ស្រវឹងស្រាបើកឡានដូចហោះបុកក្បាលនាគ ពុះចែកទ្រូវផ្លូវហើយក្រឡាប់ផ្ងារជើងទ្រមេឃ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ស្រវឹងស្រារួមដំណើរ និងស្ត្រីខ្មែរ ម្នាក់ ទៀតបើករថយន្តមួយគ្រឿងលឿនដូចហោះ បានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្លូងផ្លូវបណ្តាលឲ្យបាក់អស់២កង់ រថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣ទៀប ភ្លឺថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី​ ក្នុងសង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរ និងស្រ្តីខ្មែរម្នាក់ទៀតបើករថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AP-7417 ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវលាន់ដូចរន្ទះ បណ្តាលឲ្យ បាក់អស់ចំនួន២កង់ រថយន្តបង្កក្រឡាប់ផ្ងាជើងទ្រមេឃ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។ រងរបួសតៃកុងរថយន្តរលាត់ដៃបន្តិចបន្ទួច ។ បន្ទាប់មកស្រ្តីខ្មែរដែលរួមដំណើរជាមួយបានគេចខ្លួនចេញពីកន្លែងកើត ហេតុបាត់បន្សល់ទុកបុរសជនជាតិចិនជាម្ចាស់រថយន្តនៅ នឹងកន្លែងកើតហេតុ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានឃាត់ខ្លួន ម្ចាស់រថយន្តបង្ករួចបានប្រគល់ជូនទៅឲ្យសមត្ថកិច្ចជំនាញវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖