ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងចក្ររុញព្រៃដីរដ្ឋខុសច្បាប់មួយគ្រឿននេះ មិនដឹងមានខ្នង ឬអាងអាជ្ញាធរណាទេ សូម្បីប្រធានមន្ទីរកសិកម្មខេត្តក៏មិនហ៊ាន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ប្រធានមន្ទីរកសិកម្មខេត្តហាក់ ដូចជាអសមត្ថភាព ក្នុងការបញ្ជាកូនចៅក្រោមឱវាទខ្លួន ឲ្យចុះមកបង្ក្រាបគ្រឿងចក្រកំពុងធ្វើសកម្មភាព ឈូសឆាយរុញដីព្រៃយកធ្វើជាកម្មសិទ្ធិស្របច្បាប់ នៅវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវចូលឃុំអូរស្វាយ ជាប់ផ្លូវទល់ មុខផ្លូវចូលអូប្រាំ ចម្ងាយពីផ្លូវជាតិលេខ៧ អាសានហាយវេកម្ពុជាឡាវប្រមាណជា៦ទៅ៧គីឡូម៉ែត្រ ខាងឆ្វេងដៃ ឋិតក្នុងភូមិកំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

លោកលៀង សេង ប្រធានមន្ទីរកសិកម្មខេត្ត បញ្ជាឲ្យមន្ត្រីថ្នាក់ក្រោមឱវាទ លោកសួន ម៉េងលី ដែលជានាយសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ អសមត្ថភាពក្នុងការបង្ក្រាបគ្រឿងចក្រមួយនេះ ប្រហែលជាខ្លាចប៉ះខ្សែស្រឡាយ និងផលប្រយោជន៍ហើយមើល៍ទៅ ដូចជាធ្លាប់ហូបចុកជាមួយគ្នា បានចំណែកដីក្នុងការឈូសឆាយលួចលាក់ក្រៅប្រព័ន្ធ ក៏អាចថាបាន ស្ងាត់ៗក្លាយជាកម្មសិទ្ធិស្របច្បាប់ ឬក៏បានលាភសក្ការពីម្ចាស់គ្រឿងចក្រទេដឹង បានជាធ្វើមិនដឹងមិនឮ មិនអើពើបានត្រឹមតែមកអើត ដឹងថា ជារបស់កូន លោកម៉ែន សារឿន គ្រាន់តែជាមេភូមិឧបសម្ព័ន្ធសោះ ក៏ត្រឡប់ទៅវិញ តូចមែនតែខ្លឹម មានដីជាច្រើនកន្លែង ។

បច្ចប្បន្ននេះ ដោយសារត្រូវគេបង្កើតស្រុកបូរីអូស្វាយថ្មី ខាងមុខនេះ ឈ្មួញសម្រុកទិញដី អាជ្ញាធរមូលដ្ឋាន រៀបចំគម្រោងឃុបឃិតគ្នាជាប្រព័ន្ធ ព្រោះតែមានត្រីងៀតឆ្លៀតពង ទើបដីព្រៃរដ្ឋ ចេះតែបាត់អស់បន្តិចម្តងៗ ជំនាញបង្ក្រាប ក្លាយជាជំនាញខាងឃុបឃិត កេងចំណេញយកប្រយោជន៍ផ្ទាល់ខ្លួន ។

ដោយមិនគិតផលប្រយោជន៍រួម ព្រោះតែអំណាចបន្តិចបន្តួច ភ្លេចតួនាទីខ្លួន លក់ឧត្តគតិធ្វើឲ្យកើតមាន ទំនាស់ដីធ្លីរវាងអ្នកមាន នឹងអ្នកក្រ ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ នឹងអ្នកមានអំណាចមួយចំនួន ជាពិសេសអាជ្ញាធរមូលដ្ឋាននេះតែម្តង អសមត្ថភាពក្នុងការរកដំណោះស្រាយណាមួយជូនពួកគាត់។

អ្នកកាប់ព្រៃឈើយកដីធ្វើកសិកម្មបន្តិចបន្តួចចាប់ចង ដាក់គុក ដាក់ច្រវាក់ អ្នកប្រើគ្រឿងចក្រឈូសឆាយវាយព្រៃដីរដ្ឋ ជាទ្រង់ទ្រាយធំ តែងតែនៅក្រៅសំណាញ់ច្បាប់ ព្រោះតែត្រីងៀតឆ្លៀតពងនោះហើយ ទើបកើតការឃុបឃិតគ្នាយកលេសថា ជាដីរដ្ឋ ដីបម្រុងនេះ ដីបម្រុងនោះ ធាតុពិត សុទ្ធតែមានចំណែកដីរបស់ មន្ត្រីគ្រាប់ល្ពៅស្ងោ ខិលខូចជាបុគ្គលលួចលាក់ កេងប្រវាញ់ថវិការដ្ឋ ស៊ីប្រាក់ខែមិនបម្រើរាស្ត្រ បម្រើបុគ្គលមួយក្តាប់តូច មិនដើរតាម មិនគោរព និងអនុវត្តច្បាប់ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ។

លោកលៀង សេង ប្រធានមន្ទីរកសិកម្មខេត្ត បានត្រឹមតែសន្យាខ្យល់ថា ឲ្យកម្លាំងកូនចៅមកមើល ក្នុងល្ងាចថ្ងៃទី១ នឹងព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ តែក្រោយមក បាត់ឈឹងដូចចោរលួចសេះ តើលោកអសមត្ថភាពក្នុងការបង្ក្រាប ឬក៏មិនហ៊ានបង្ក្រាបឈ្មួញមានគ្រឿងចក្ររូបនេះ ដើឈូសឆាយបំផ្លាញដីព្រៃរដ្ឋយ៉ាងអណាធិប្បតេយ្យ យកមកធ្វើជាកម្មសិទ្ធិស្របច្បាប់ ធ្វើមានធ្វើបាន ឬក៏លោកមានចំណែកភាគហ៊ុនដីនៅក្នុងនេះដែរ ទើបលោកបានត្រឹមតែសន្យាខ្យល់ថា មកបង្ក្រាប បែរជាស្ងាត់ឈឹងទៅវិញ ទុកឲ្យឈ្មួញធ្វើសកម្មភាពដ ដែលយ៉ាងព្រងើយ ។

ចំណែកលោកសួន ម៉េងលី នាយសង្កាត់រដ្ឋបាលព្រៃឈើ ដុងក្រឡ បានត្រឹមតែបើកឡានមកជួបម្ចាស់គ្រឿងចក្រ ឈ្មោះ ផន ត្រូវជាកូនប្រសារ លោកម៉ែន សារឿន ដែលជាមេភូមិឧបសម្ព័ន្ធឡើងថ្មីនោះ មានអំណាចមិនចាញ់ចៅសង្កាត់ និងចៅហ្វាយក្រុងប៉ុន្មានទេ ព្រោះលោកមានគ្រឿងចក្រ បើកកាត់លើផ្លូវ មិនខ្លាចខូច និងមិនខ្លាចមន្ទីរសាធារណការ ខេត្តរករឿងឡើយ ហើយចូលឈូសឆាយទន្ទ្រានដីរដ្ឋ សូម្បីតែលោក លៀង សេង ប្រធានមន្ទីរកសិកម្មខេត្ត ក៏គេមិនខ្លាចរអាដែរ ព្រោះតែអំណាចទឹកប្រាក់ និងអណាចដី ត្រៀមបង្កើតស្រុក បុរីអូរស្វាយថ្មីនេះ ត្រូវប៉ាន់គ្រប់ទឹក មិនចាញ់ឧកញ្ញ៉ាឡើយ ព្រោះមានមន្ត្រីជំនាញ និងអាជ្ញាធរមួយចំនួន នៅពីក្រោយ ចាំបិទបាំង និងទុបស្កាត់រារាំងអ្នកសារព័ត៌មាន ។

គួររំលឹកថា លោកសរ គឹមណាត ប្រធានមន្ទីរសាធារណការខេត្ត លោកបានបញ្ជាក់ថា បញ្ហាគ្រឿងចក្របើកលើផ្លូវនោះ វាខុសហើយ តែផ្លូវនោះ វាចាក់ក្រួសក្រហម បើផ្លូវកៅស៊ូលោកនឹងចុះចាប់ភ្លាម តែនេះចាក់ក្រួសក្រហម អនុគ្រោះឲ្យម្តងទៅ ព្រោះវាជិតចាក់កៅស៊ូដែរ ហើយបច្ជុប្បន្ន គ្រឿងខាងលើនៅតែធ្វើសកម្មភាពដដែលមកដល់ពេលនេះ ព្រោះសមត្ថកិច្ចជំនាញនិងអាជ្ញាធរ អសមត្ថភាព ក្នុងការបង្ក្រាបនេះ បើបែបនេះទុកបណ្តោយឲ្យបុគ្គល់ឈ្មោះផន អាង ឪពុកក្មេកឈ្មោះ ម៉ែន សារឿន នៅពីក្រោយ នេះ នៅធ្វើសកម្មភាពដដែលឈូសឆាយដីព្រៃរដ្ឋយកធ្វើជាកម្មសិទ្ធិ នៅចំណុចខាងនេះ ពិតជារលាយអស់គ្មានសល់ឡើយ ៕ មាស សុផាត


ចែករំលែក៖