ព័ត៌មានទាន់ហេតុការណ៍៖

ពិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែង នាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ថ្មី ច្រកទ្វារព្រំដែនអន្តរជាតិ ព្រំ

ចែករំលែក៖

ខេត្តប៉ៃលិន៖កាលពីព្រឹកថ្ងៃ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៨នៅស្នាក់ការប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានរៀបចំពិធីប្រកាសតែងតាំងមុខតំណែង និងផ្ទេរភារកិច្ចនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តជាតិព្រំ, ក្រោមអធិបតីភាពលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងលោក ឧត្តមសេនីយ៍ឯក ជា ធា អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមានការអញ្ជើញចូលរួមពីគណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយការិយាល័យ មន្រ្តីចំណុះនាយកដ្ឋានច្រកទ្វារទី១ និងគ្រប់បណ្តាអង្គភាពពាក់ព័ន្ធក្នុងខេត្ត ព្រមទាំងភាគីថៃ អញ្ជើញមក ជាច្រើននាក់ដែរ ។

ក្នុងឱកាសផ្លាស់ប្តូរមុខតំណែងនេះត្រូវបានប្រកាស់លោក ផាត់ វិរៈ នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិដូង ខេត្តបាត់ដំបង មកផ្លាស់ប្ដូរជានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែន អន្តរជាតិព្រំ ខេត្តប៉ៃលិន ជំនួសលោក សួស សុខដារ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែន អន្តរជាតិព្រំចាស់ ដែលត្រូវទៅកាន់តំណែងថ្មី ។

ប្រកាស់មកចូលកាន់មុខតំណែងនេះ,លោក ផាន់ ចាន់ធុល អភិបាល ខេត្តប៉ៃលិន លោកបានមានប្រសាសន៍ផ្តាំផ្ញើរដល់លោកនាយប៉ុស្តិ៍ថ្មី ត្រូវរក្សាឲ្យបានល្អ នូវក្រមសិលធម៌ វិជ្ជាជីវ: ក្នុងនាមថ្នាក់ដឹកនាំ យកចិត្តទុកដាក់ខ្ពស់បំផុត ដែលថ្នាក់ដឹកនាំបានប្រគល់ នៅតួនាទីភារកិច្ចថ្មី ជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តជាតិច្រកព្រំប៉ៃលិន និងគោរពតាមគោលការ, ព្រមទាំងអនុវត្ត ឲ្យបាននៅគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនេះដែរត្រូវជំរុញការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យទទួលបានឆាប់រហ័ស ទាន់ចិត្ត ស្របតាមអភិក្រម៤យ៉ាង (ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល និងព្យាបាល) និងអភិក្រម៣យ៉ាងចុងក្រោយ (ធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើឲ្យមានតម្លាភាព)ផងដែរ ។

ក្នុងឪកាសនោះដែរលោក ឧត្តមសេនីយ៍ឯក ជា ធា អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៍មានប្រសាសន៍ផ្តាំផ្ញើឱ្យលោក ផាត់ វិរៈ ដែលត្រូវបានផ្លាស់ប្ដូរនិងតែងតាំងជាមុខតំណែងថ្មី ត្រូវចេះគោរពតួនាទី របស់ខ្លួន ហើយស្រឡាញ់កូនចៅ ដែលនៅក្រោមឱវាទ ផ្តល់នៅមតិមួយចំនួន ពាក់ព័ន្ធនៃដំណើរការការងារជាប្រចាំថ្ងៃ ខែ,នៅក្នុងរង្វង់វិសាលភាពច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីធានាឲ្យបានប្រសិទ្ធភាព និងសកម្មភាពការងារទាក់ទងទៅនឹងតួនាទីភារកិច្ច របស់អង្គភាពជំនាញនិមួយៗ ជាមួយគ្នានេះ ត្រូវពង្រឹងនិងខិតខំរឹតចំណងសាមគ្គីភាព ឯកភាពឲ្យបានល្អៗព្រមទាំងការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសសមគួរភាគីថៃជាប្រទេសជិតខាង ហើយនិងត្រូវរាយការណ៍ភ្លាម់ៗ ទៅថ្នាក់ដឹកនាំខាងលើ ។

បញ្ជាក់ផងដែរថា៖ ច្រកទ្វាព្រំដែន អន្តរជាតិព្រំខេត្តប៉ៃលិន រយៈពេលកន្លងមក មានការពង្រឹង និងមានការត្រួតពិនិត្យរកចំណូលពន្ធទំនិញចូលរដ្ឋ នៅតាមមាត់ច្រកទ្វារព្រំដែនមួយនេះ មានភាពល្អប្រសើរ ដែលជាច្រកអន្តរជាតិព្រំ បានរកចំណូលពន្ធគយ ក្នុងមួយខែចន្លោះពី ៤ពាន់លានរៀល ទៅ៥ពាន់ លានរៀល ដោយមានការបង្កើន នូវសេដ្ឋកិច្ចជាតិ ទាំងនេះដោយសារតែមានកិច្ចសហការរវាងមន្ត្រី នៃច្រកទ្វារព្រំដែន និងសមភាគីប្រទេសថៃផងដែរ ៕ ស សារ៉េត


ចែករំលែក៖