ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកបរម៉ូតូ ឆ្ងងកាត់ផ្លូវជាតិពេលយប់មិនប្រុងប្រយ័ត្ន ត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលា៧និង៣០នាទីយប់ថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ភូមិវាំងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរ រថយន្តបុកម៉ូតូឆ្លង កាត់ផ្លូវ បណ្តាលឲស្លាប់០១នាក់

សមត្ថកិច្ចបានអោយដឹងថា ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ផ្លាកលេខគ្មាន(បើកបរឆ្លងកាត់ផ្លូវពីលិចទៅកើត ដោយឈ្មោះ សុខ.សារ៉ាន់ ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ ស្លាប់នៅមណ្ឌលសុខភាពតាំងក្រសាំង (មិនពាក់មួកសុវត្ថិភាព)។

រថយន្តម៉ាកព្រូស ពណ៌ស ផ្លាកលេខភ្នំពេញ2AS.9673 (បើកបរទឹសដៅពីត្បូងទៅជើង)ដោយឈ្មោះ វ៉ុន.សុផល ភេទ ប្រុស អាយុ២៥ឆ្នាំ នៅផ្ទះលេខ ៤៩ ភូមិព្រែកផ្តៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល (នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកសន្ទុក)។

មូលហេតុជាបឋមបង្កឡើងដោយ អ្នកបើក បរម៉ូតូឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្តមានល្បឿនលឿន ។

វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលសន្ទុក សពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ។ប៊ុនរិទ្ធី


ចែករំលែក៖