ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីទាស់សំដីគ្នា យកកាំបិតចុងស្រួចចាក់២កាំបិតរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានយកកាំបិតចុងស្រួច មកចាក់លើយុវជនម្នាក់នៅក្នុងវង់ផឹកស៊ីជាមួយគ្នា ។

ហេតុការណ៍ផ្ទុះហិង្សាដាក់គ្នានេះបានកើតឡើងកាលពីវេលាម៉ោងវេលាម៉ោង២៣និង ១០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងភូមិថ្នល់ ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហួច តឿ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅ ក្នុងភូមិឃុំកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះឆេង ប៊ុនថៃ ភេទប្រុស អាយុ២៥ឆ្នំារស់នៅក្នុងភូមិជាមួយគ្នា ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះបានផឹកស៊ីជាមួយគ្នា ក្រោយពីផឹកស្រវឹងខ្លាសំដី ដាក់គ្នាទៅវិញទៅមក ឌឺដងចុះឡើង ស្រាប់តែជនសង្ស័យខឹងច្រឡោត ក៍ស្ទុះយកកាំបិតចុងស្រួច មកចាក់លើជនរងគ្រោះ ភ្លាមៗតែម្តង បណ្តាលឲ្យជនររងបួសធ្ងន់ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេដឹកយកទៅសង្រ្គោះបន្ទាន់នៅភ្នំពេញ ។ ចំណែកឯជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសុំណំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖