ព័ត៌មានទាន់ហេតុការណ៍៖

សិស្សពុលអាហារនៅសាលាអនុវិទ្យាល័យពង្រនោះបានធូរស្បើយបណ្ដើរៗហើយ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បន្ទាប់ពីតាមដានករណីសិស្សពុលអាហារ អាចបណ្តាលមកពីពុលបាយ និងទឹក នំចំណី លក់ក្នុងសាលារៀន ដែលមានអ្នកពុលសរុប ៤៨នាក់ ក្នុងនោះសិស្សស្រី២៦នាក់ ឥឡូវបានធូរស្បើយច្រើនហើយ គិតមកត្រឹមម៉ោង០៧និង ២០នាទីនេះ។

លោកណែត សារី អភិបាលស្រុកស្ទោងបានឲ្យដឹងថា នៅពេល ០៧និង ២០នាទីយប់ ថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០១៨ថា អ្នកពុលទាំងបានធូរស្បើយច្រើនហើយ ៗក៏ចេញទៅផ្ទះបណ្ដើរៗជិតអស់ហើយដែរ ពុំមានអ្នករងគ្រោះដល់អាយុជីវិតនោះទេ។

គ្រូពេទ្យបានសន្និដ្ឋានថា ពិតជាពុលចំណីអាហារ ដែលលក់នៅក្នុងសាលានោះមិនស្អាត ។

ចំណែកចំណីអាហារនោះគ្រូពេទ្យបានវេចខ្ចប់ បញ្ជូនទៅក្រុងភ្នំពេញហើយដើម្បីធ្វើកោសល្យវិច័យ រកឲ្យឃើញ ថាតើចំណីអាហារមួយណាដែលពុលនោះ។

ក្នុងនោះ គេឃើញមានវត្តមាន ថ្នាក់ដឹកនាំគណៈអភិបាលខេត្តកំពង់ធំបានអញ្ចើញ មកសួរសុខទុក្ខអ្នកពុលខាងលើដល់មន្ទីរពេទ្យផងដែរ ៕ ប៊ុនរិទ្ធី


ចែករំលែក៖