ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួន បុរជនជាតិ​នី​ហ្សេ​រី​យ៉ា​២​នាក់ ក្រោយ​ពួក​គេ​មាន​ជម្លោះវាយគ្នា​​តាម​ផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖​ កម្លាំង​នគរបាលខណ្ឌចំការមន បានឃាត់ខ្លួនបុរសស្បែកខ្មៅជនជាតិ​នី​ហ្សេ​រី​យ៉ា​២​នាក់ ក្រោយ​ពី​ពួក​គេ​មាន​ជម្លោះ​ឈ្លោះ​គ្នា​នៅ​តាម​ផ្លូវ ហើយ​ឈាន​ទៅ​ដល់​ប្រើ​អំពើ​ហិង្សា វាយ​ប្រតាយប្រតប់​គ្នា បែក​មុខ បែក​មាត់ បង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទាំង​កណ្តាល​ថ្ងៃ​នោះ ​។

ករណី​នេះ​ដែរ​ បានកើតឡើង កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ផ្ទះ​លេខ ១៤A ផ្លូវ​លេខ​៣៩២ (​ខាង​មុខ​វិទ្យាល័យ​បឹង​កេងកង​) ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចម្ការមន​ ក្រុងភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឲ្យដឹង​ថា ក្រុម​ជនជាតិ​ស្បែក​ខ្មៅ​ទាំង​២​នាក់​ដែល​បាន ឃាត់ខ្លួន​មាន​ទី​១- ឈ្មោះ NMEGBU IOSEPH អាយុ​២៨​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា មុខរបរ និង ទីលំនៅ​មិន​ពិតប្រាកដ និង​ទី​២-​ឈ្មោះ MICHAEL DANIEL អាយុ​៤៣​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា មុខរបរ​អ្នកជំនួញ​។ មុន​ពេល​កើតហេតុ បុរស​ជនជាតិ​ស្បែក ខ្មៅ​ទាំង​២​នាក់​ខាងលើ បាន​ឈ្លោះប្រកែក​គ្នា​នៅ​ក្នុង​ហាង​បាយ​មួយ​កន្លែង​នៅ​ក្បែរ​មុខ​ផ្ទះ​ខាងលើ និង​បាន​នាំ​គ្នា ដើរ​ចេញ​មក​ខាងក្រៅ ដោយ​បាន​ដើរ​បណ្តើរ​ឈ្លោះ​គ្នា​បណ្តើរ​។

តាម​ប្រភព​ដដែល​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​ពួក គេ​ដើរមក​ដល់​ចំណុច​ខាងលើ ក៏​ស្រាប់តែ​ឈាន​ទៅ​ដល់​ការ​ប្រើ​អំពើ​ហិង្សា ដេញ​ប្រវាយប្រតប់​គ្នា ទៅ​វិញ​ទៅ​មក​បណ្តាល​ឲ្យបែក​មុខ​បែក​មាត់​រៀងខ្លួន​។ ភា្ល​ម​នោះ​ក៏​ធ្វើ​ឲ្យមានការ​ភ្ញាក់ផ្អើល​ទៅ​ដល់ ប្រជាពលរដ្ឋ ដែល​នៅ​ក្បែរ​ខាង និង​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ក​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង ចាប់​វាយ​ខ្នោះដៃ​ពួក​គេ ជាប់​គ្នា​ទាំង​ពីរ​តែ​ម្តង ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​ដឹង​ពី​មូលហេតុ​អ្វី​ឡើយ​។ ក្រោយ​ពេល​កើតហេតុ បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ជា​គូ​ជម្លោះ​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​មាន​សម្ថ​កិច្ច ចាប់​វាយ​ខ្នោះ យក​ទៅ​កាន់​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ និង​ធ្វើ​កំណត់ហេតុ​បញ្ជូន​ពួក​គេ ទៅ​កាន់ ការិយាល័យ​នគរបាល អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ​ចាត់ការ​ទៅ​តាម​ច្បាប់​ ​៕ស រស្មី


ចែករំលែក៖