ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ចោមចៅ១ចាប់អ្នកលេងល្បែងខ្លាឃ្លោកឃាត់ខ្លួនបាន២នាក់

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំងនគរបាលចុះបង្ក្រាបអ្នកលេងល្បែងខ្លាឃ្លោក ឃាត់មនុស្សចំនួន៤នាក់ កាលពីវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅខាងក្រោយផ្សារឯករាជ្យ១ ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ហើយបានបាននាំខ្លួនមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលចោមចៅទី១ បែរជាបាត់អស់២នាក់ ។

បើតាមប្រជាពលរដ្ឋដែលនៅក្បែរបានបង្ហើបឲ្យដឹងថា​ ទីតាំងដែលនគរបាលចុះទៅបង្ក្រាបខាងលើជារៀងរាល់ថ្ងៃក្រុមអ្នកញៀនល្បែងខ្លាឃ្លោកទាំងនោះនាំគ្នាលែងធ្វើឲ្យមានសំឡេងរំខានដល់អ្នកជិតខាងសម្រាកមិនបាន ទើបរាយការណ៍ទៅសមត្ថកិច្ចចុះបង្ក្រាបជាក់ស្តែងតែម្តង និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ ស្រី២នាក់ ប្រុស២នាក់ និងដកហូតក្រដាសខ្លាឃ្លោក និងគ្រាប់ខ្លាឃ្លោកចំនួន១ឈុត និងលុយខ្មែរ និងលុយដុល្លារមួយចំនួនដែលជាវត្ថុតាង។

ក្រោយពេលឃាត់ខ្លួនជនប្រុសស្រីទាំង៤នាក់រួចក៏មានជនសង្ស័យ២នាក់រត់គេចខ្លួនបាត់ សល់តែជនសង្ស័យ២នាក់ យកទៅសាកសួនៅប៉ុស្តិ៍នគរបាលចោមចៅទី១តាមនីតិវិធ ៕ សុខាសែនជ័យ


ចែករំលែក៖