ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីកាន់កាប់អាវុធដោយខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួន ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ដាវកែច្នៃ) ។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃ៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២២និង០០នាទី នៅចំណុចតាមផ្លូវបេតុង ក្រុម៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ហៃ សុវណ្ណរិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៥ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារបន្សល់ទុក ៖ ដាវកែច្នៃចំនួន១ដើម ។

សមត្ថមុកិច្ចបានឲ្យដឹងទៀតថា៖ មុនពេលឃាត់ខ្លួន ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋ ថា នៅចំណុចខាងលើមានជនសង្ស័យកំពុងកាន់ដាវ ដើរតាមផ្លូវ ក្រោយពីទទួលព័ត៌មានបាន សមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ នាំខ្លួនជនសង្ស័យយកមកសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី តែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖