ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់ត្រូវជនសង្ស័យកាប់ប្លន់យកម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ​៖ យុវជន​២នាក់កំពុង​​ឈរចាំមិត្ត​ភក្ដិ​នៅ​ក្នុង​ហាង​ចិន​ ត្រូវ​ក្រុមចោ​វាយកាប់​ប្លន់​យក​ម៉ូតូ​ស្កប់​ពី​​ដោយ​សុវត្ថិភាព​ បង្កឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​២នឹង​ ៣០នាទី​ ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​ ០៨ខែ១១ឆ្នាំ​ ២០១៨នៅ​ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ កែង​ផ្លូវ​បេតុង​ ភោជនីយដ្ឋាន​ ញ៉ូវ​ថោន​ ស្ថិត​នៅ​ក្នុង​ បុរី​ញ៉ូវ​ថោន​ ក្នុង​ភូមិ​ព្រៃ​ទា១​សង្កាត់​ ចោមចៅ​៣ខណ្ឌ​ពោធិ៍​សែនជ័យ​ ។

ជនរងគ្រោះ​ឈ្មោះ​ គិន​ ម៉េង​គាង ភេទ​ប្រុស​អាយុ​២៣មុខរបរ​ ជាង​ កញ្ចក់​ ស្នាក់នៅ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ​១ខណ្ឌ​ពោធិ៍​សែនជ័យ​ មាន​ស្រុកកំណើតនៅ​ ភូមិ​ វ៉ារ្វិន​ស្រុក​ កង​មាស​ ខេត្ត​កំពង់ចាម​ និង​ជនរងគ្រោះ​ ម្នាក់ទៀត​ឈ្មោះ​ រ៉ាន់​ ឌី​ ២២ឆ្នាំ​មុខរបរ​ ជាង​ដែក​ ស្នាក់នៅភូមិ​ តំណាក់ធំ២​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ ។ ​ចំណែក​ឯ​ជនសង្ស័យ​ មានគ្នា​ ៥នាក់​ជិះ​ម៉ូតូ​ ចំនួន​២គ្រឿង​ម៉ាក​ឌ្រីម​សង់​ មិន​ចាំ​ ស៊េរី​ ទាំង​២គ្រឿង​ ។

ម៉ូតូ​ដែល​ជន​សង្ស័យ​ប្លន់​ម៉ាក​ ស្កប់​ពី​ ពណ៌​ស​ពាក់ស្លាកលេខ​ភ្នំពេញ​1CO -7617ស៊េរី​២០១៤ ឡើងស៊េរី២០១៦​ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រងគ្រោះ​ បាន​និយាយ​ថា​ នៅ​មុនពេល​កើតហេតុ​ ជនរងគ្រោះ​​ទាំង​២នាក់​ ខាងលើ​កំពុង​ឈរ​ចាំ​ មិត្ត​ភ័ក្តិ​ ដែល​នៅ​ ក្នុង​ ហាង​ ចិន​យីហោ​ ឆាវ​ សុីង​ ជិត​កន្លែង​កើត​ហេតុ​ បន្ទាប់​មក​ ស្រាប់​តែ​មាន​ ជន​សង្ស័យ​ មានគ្នា៥នាក់ជិះ​ម៉ូតូ​ចំនួន​២គ្រឿង​ម៉ាក​ឌ្រីម​សង់​ទាំង​២ដោយ​មិន​ចាំ​ស៊េរី​បាន​ធ្វើ​ សកម្មភាព​ យក​ ដាវ​ដេញ​កាប់​ទៅលើ​ ជនរងគ្រោះ​ បណ្តាល​ឲ្យ​ ត្រូវ​ ចំនួន​មួយ​ដាវ​ ចំកំភួនដៃខាង​ស្តាំ​ធ្វើ​ឲ្យ​​ភ័យ​រត់​ចោល​ម៉ូតូ​ ហើយ​ ត្រូវ​ក្រុម​ជនសង្ស័យ​​ យក​ម៉ូតូ​បាន​​ដោយ​សុវត្ថិភាព​ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ តេ​ប្តឹង​សមត្ថកិច្ច​ភ្លាមៗ​ផងដែរ​ បន្ទាប់​មក​លោក​នាយ​ប៉ុស្តិ៍​ចោមចៅ​៣​បាន​មកដល់​ កន្លែង​កើត​ហេតុ​ភ្លាមៗ​ ដើម្បី​សើប​សួរ​ ព័ត៌មាន​ពី​ជន​រងគ្រោះ​ដើម្បី​ សើបអង្កេត​រក​មុខ​សញ្ញា​ខាងលើ​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​ ប៉ុន្តែ​ជន​រង​គ្រោះ​​មិន​ទាន់​បាន​ ដាក់​ពាក្យ​បណ្ដឹង​នៅ​ឡើយ ដោយ​ មិត្តភ័ក្ដិ​ បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ដើម្បី​ ព្យាបាល​ សិន​ ចាំ​ពេល​ថ្ងៃ​ នឹង​មក​ដាក់​ ៕ សុខាសែនជ័យ


ចែករំលែក៖