ព័ត៌មានទាន់ហេតុការណ៍៖

ឪចុងយកដំបងវាយក្បាលកូនចុងរយះក្បាល់ដេរជាច្រើនថ្នេរ

ចែករំលែក៖

ខេត្តកំពង់ធំ៖ អំពើហិង្សាក្នុងគ្រួសារបានកើតឡើងរវាងឪចុង យកដំបងវាយក្បាលកូនដើម រយះក្បាលដេរជាច្រើនថ្នេរ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅចំណុច ភូមិសែនសេរីមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កឡើងដោយជនសង្ស័យឈ្មោះ ប្រាក់ ទូច ភេទប្រុស អាយុ ៥២ ឆ្នាំ នៅភូមិសែនសេរីមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្ត កំពង់ធំត្រូវជា ឪពុកចុង បានធ្វើសកម្មភាពបានយកដំបងឈើមូល ទៅវាយលើជន រងគ្រោះ ឈ្មោះ ប្រាក់ ឈាន ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវជាកូនចុង នៅភូមិសែនសេរីមង្គល ឃុំក្រយា ស្រុកសន្ទុក រងរបួសធ្ងន់ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកត្រពាំងស្វាយ បារាយណ៍ -សន្ទុក ។ ក្នុងករណីនេះ កម្លាំងនគរ បាល បានចាប់ឃាត់ជនសង្ស័យដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ប៊ុនរិទ្ធី


ចែករំលែក៖