ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូធំលឿនពេកជ្រុលចង្កូតទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវដួលបោកនឹងថ្នល់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ម៉ូតូធំលឿនពេក ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ដួលបោកនឹងថ្នល់រងរបួសធ្ងន់ ។

ហេតុការណ៍នេះ កើតឡើងកាពីម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាក SL ពាក់ស្លាកលេខ ភ្នំពេញ 1O-2967 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវដួលបោកនឹងថ្នល់រងរបួសធ្ងន់ហើយត្រូវបានរថយន្តសង្គ្រោះគ្លីនិកហុងហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងរង់ចាំបងប្អូនយកឯកសារមកពិនិត្យយកត្រឡប់ទៅផ្ទះវិញ ៕ ជ្រោយពេជ្រ


ចែករំលែក៖