ខេត្តកំពង់ធំ៖ បុរសម្នាក់ខឹងខាងស្រីផ្តាច់ពាក្យ ហើយទៅភ្ជាប់ពាក្យជាមួយគូដណ្តឹងថ្មី បានយកទឹកអាស៊ីដជះទៅលើនារីជាគូដណ្តឹងនោះបណ្តាលឲ្យរងរបួស ហើយបន្ទាប់ បុរសដែលជះទឹកអាស៊ីដនោះបានលើកផឹកខ្លួនឯងផងដែរ រងរបួសជាទម្ងន់ដូចគ្នា ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិ ត្រពាំងត្រុំ ឃំុទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សឿង វាសនា ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិព្រៃជ្រំ ឃុំព្រៃទទឹង ស្រុកមេសាងខេត្តព្រៃវែង បានធ្វើសកម្មភាពជ:ទឹកអាស៉ីត ទៅលើជន រងគ្រោះឈ្មោះ យ៉ង់ សុផល ភេទស្រី អាយុ២១ឆ្នាំ នៅភូមិត្រពាំងត្រុំ ឃុំទីពោ ស្រុកសន្ទុក ខេត្ត កំពង់ធំ បណ្តាល ឲ្យ រងរបួស ធ្ងន់បញ្ជូនទៅមណ្ឌល សុខភាពតាំងក្រសាំង បន្ទាប់មក ជនសង្ស័យបានស្រោចលើខ្លួនឯង រួចផឹកបណ្តាលឲ្យសន្លប់ បញ្ជូនមកកាន់មន្ទីរពេទ្យបង្អែក បារាយណ៍សន្ទុក ។
សមត្ថកិច្ចបញ្ជាក់ថា ករណីមួយនេះកើតឡើងដោយមូលហេតុ ខឹងនឹងខាងស្រីផ្តាច់ពាក្យ ទៅមានគូដណ្តឹងថ្មី ៕ ប៊ុនរិទ្ធី