ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកស្លាកសញ្ញាចរាចរណ៍អស់ចំនួន២ស្លាក និងបង្គោលភ្លើងបំភ្លឺដងផ្លូវទ្រេតអស់មួយដើម

ចែករំលែក៖

ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញមួយគ្រឿង បានជ្រុលចង្កូតទៅបុកស្លាកសញ្ញាបង្ហាញទិសដៅចរាចរណ៍ បាក់អស់ចំនួន២ស្លាក និងបង្គោលភ្លើងបំភ្លឺដងផ្លូវទ្រេតអស់មួយដើម ។ ករណីនេះបង្កភ្ញាក់ផ្អើកាលពីម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី០៨ វិច្ឆិកា ២០១៨ នៅមុខច្រកចូលហ្គ្រេន ភ្នំពេញ លើផ្លូវ១០១៩ភូមិ អន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

អ្នកបើករថយន្តឈ្មោះ វុធ សុខគង់ អាយុ២៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅកន្លែឡឥដ្ឋភូមិព្រែប្រសប់ ស្រុកមុខកំពូល ខេត្តកណ្តាល ស្រុកកំណើតភូមិ ក្រាំងចិន ឃុំក្រាំងត្រយ៉ង ស្រុកពាមរ៍ខេត្តព្រៃវែង ។

តាមសំដីអ្នកបើករថយន្តបានឲ្យដឹងថា មុនកើតហេតុគាត់បានបើករថយន្តត្រឡប់មកពីទំម្លាក់ឥដ្ឋឲ្យម៉ូយ នៅសង្កាត់ក្រាំងធ្នងក្រោយត្រឡប់មកវិញ ដោយបើកតាមផ្លូវ ហាណូយ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចខាងលើបានកេចពីរថយន្តទំនើបពណ៌ស្ករមួយគ្រឿងដែលបើឆ្លងផ្លូវបត់ពីមុខដោយសាខ្លាចប៉ះរថយន្តគេ ក៏គេចរួចជ្រុលទៅបុកស្លាកសញ្ញាចរាចរណ៍បាក់អស់ចំនួន២ស្លាក និងបង្គោលភ្លើង បំភ្លឺដងផ្លូវទ្រេត អស់មួយដើម តែសំណាងល្អមិនមានប៉ះពាល់អ្នកដំណើរតាមដងផ្លូវ ។

ក្រោយកើតហេតុរថយន្តបង្ក និងអ្នកបើកត្រូវបានបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ៕តុង សីហា


ចែករំលែក៖