ព័ត៌មានទាន់ហេតុការណ៍៖

លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ស្នើឲ្យមហាមិត្ដមនុស្សធម៌ម៉ាឡេស៊ីបន្ដជួយអភិវឌ្ឍន៍ដល់សហគមន៍ខ្មែរអ៊ិស្លាមឲ្យមានការរីកចម្រើន

ចែករំលែក៖

ម៉ាឡេសុី៖ ឆ្លៀតឱកាសនៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេសុី លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានចូលជួបសំណេះសំណាល និងពិភាក្សាការងារ សុំបន្ដកិច្ចសហប្រតិបត្តិការការងារមនុស្សធម៌ជាមួយលោក YB Datuk Seri Dr.Mujahid bin Yusof រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការសាសនាម៉ាឡេស៊ី និងលោក Datuk Haji Mohd Nordin Ibrahim ប្រធានអគ្គនាយកដ្ឋានអភិវឌ្ឍន៍អ៊ិស្លាម (JAKIM) រួមនឹងថ្នាក់ដឹកនាំអ៊ិស្លាមសំខាន់ៗម៉ាឡេសុី ដែលគ្រប់គ្រងកិច្ចការអ៊ិស្លាម និងការងារមនុស្សធម៌ទូទាំងប្រទេសម៉ាឡេស៊ី។

ជំនួបនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃសុក្រ ២កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅការិយាល័យរដ្ឋបាលរាជរដ្ឋាភិបាលទីក្រុង Putrajaya។

នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ឲ្យដឹងថា កន្លងមកតាមរយៈ មហាមិត្ដម៉ាឡេស៊ី លើដោយផ្អែកលើកិច្ចសហប្រតិបត្តិការការងារមនុស្សធម៌ជាមួយ លោក YB Datuk Seri Dr. Mujahid bin Yusof រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសាសនាម៉ាឡេស៊ី និងលោក Datuk Haji Mohd Nordin Ibrahim ប្រធានអគ្គនាយកដ្ឋានអភិវឌ្ឍន៍អ៊ិស្លាម (JAKIM) បានជួយឧបត្ថម្ភថវិកាជាច្រើនដល់កម្ពុជា ក្នុងការសាងសង់វិហារ, សូរ៉ាវ, វិទ្យាស្ថាន, សាលា, អន្តេវាសិកដ្ឋានសិស្ស, ទិញដីពង្រីកទីធ្លាសាលា, សិក្ខាសាលា, វគ្គបណ្តុះបណ្តាលបច្ចេកទេស, កម្មពិធីស្រាយបួស, កុមារកំព្រា, ចាស់ជរា, ផ្ដល់អំណោយជាគូរបាន និងជំនួយគ្រោះធម្មជាតិជាដើម តាមរយៈគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា និងអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា។ នៅការិយាល័យរដ្ឋបាលរាជរដ្ឋាភិបាលទីក្រុង Putrajaya នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

សូមបញ្ជាក់ថា ដោយមានការឯកភាពជាគោលការណ៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសដឹកនាំគណៈប្រតិភូកម្ពុជាចេញដំណើរ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពចិន (World Chinese Economic Forum) ហៅកាត់ថា WCEF ជាវេទិកាលើកទី១០ ដែលប្រារព្ធធ្វើនៅទីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក TUN Dr. Mahathir Mohamad នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨៕ សំរិត


ចែករំលែក៖