ភ្នំពេញ: ប្ដីប្រពន្ធ២នាក់ មកទារលុយពីស្ត្រីម្នាក់ក្នុងហាងម៉ាស្សាមួយកន្លែង កើតជាជម្លោះ
ឈ្លោះប្រកែកគ្នា បង្កការភ្ញាក់ផ្អើលឡើង កាលពីម៉ោង១យប់ ថ្ងៃ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចហាងម៉ាស្សាយីហោ (១៦៨ម៉ាស្សាកោសជប់) តាមបណ្តោយផ្លូវលេខ២៧១ ជិតស្ថានីយ៍បូមទឹកបឹងត្របែក ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពត៌មានពីនៅកន្លែងកើតហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ ២នាក់ប្ដីប្រពន្ធ មិនដឹងមកពីណាទេ បានជិះ (មិនស្គាល់ម៉ាក) ម្នាក់មួយគ្រឿង មកដល់កន្លែងម៉ាស្សា រួចបាន ចុះពីលើម៉ូតូដើរមកទារលុយ ពីស្ត្រីម្នាក់ជាអ្នកម៉ាស្សាក្នុងហាង តែស្ត្រីម៉ាស្សានោះបានប្រកែកតបមកវិញថា ចាំពេលមានលុយ ចាំយកទៅសង ស្រាប់តែទាស់ពាក្យសម្ដីគ្នាទៅវិញទៅមក រហូតស្ទុះទៅរកវាយស្ត្រីម៉ាស្សា តែត្រូវបានស្ត្រីជាប្រពន្ធមកឃាត់ តែនៅប្រកែកគ្នាទៀត ទើបបង្កការភ្ងាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋចេញមកចោមរោមមើល ក្រោយមក ស្ត្រីជាប្រពន្ធបាននិយាយជាភាសាវៀតណាម (មិនដឹងម៉េចទេ) ទើបបុរសជាប្ដីដើរមកឡើងម៉ូតូជិះចេញទៅបាត់ ហើយស្ត្រីជាប្រពន្ធឡើងជិះម៉ូតូចេញតាមក្រោយបាត់ដែរទៅ ទើបសមត្ថកិច្ចល្បាតប៉ុស្តិ៍នគរបាលចុះមកដល់កន្លែងកើតហេតុ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកកន្លែងកើតដើម្បីសាកសួរដែរ តែម្ចាស់ទីតាំងហាងម៉ាស្សាបាន បិទភ្លើងចាក់សោបិទទ្វារអស់ ៕ជ្រោយពេជ្រ