ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងបានបើកទាក់ខ្សែភ្លើងបណ្តាលអោយធ្លាក់កាត់ទទឹងផ្លូវស្រាប់តែមានម៉ូតូជិះមកមើលមិនឃើញទាក់និងឆក់បណ្តាលអោយដួលម៉ូតូ៣គ្រឿងជាបន្តបន្ទាប់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃសុក្រ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញខ្សែភ្លើងខាងលើបានធ្លាក់កាត់ទទឹងផ្លូវដោយមិនមានខាងEDC មកធ្វើការរៀបចំអោយខ្ពស់ឡើងវិញស្រាប់តែមានរថយន្តចំនួន២គ្រឿងបើកទាក់រថយន្តទី១ ប្រភេទស៊ីទែនដឹកស៊ីម៉ង់ត៍ រថយន្តទី២ ប្រភេទកុងតឺន័រ បានបើកទាក់ដាវ់ចែភ្លើង វ័ធត្រូវចំអ្នកដំណើរតាមម៉ូតូ ចំនួន៣គ្រឿង ឆក់ជាបន្តបន្ទាប់ ដួលរងរបួស ។
ក្រោយកើតហេតុ រថយន្តទាំង២គ្រឿង ពលរដ្ឋដេញចាប់ឃាត់បាន រាយការណ៍ឲ្យសមត្ថកិច្ច មានវិធានការ ចំណែកជនរងគ្រោះចំនួន៣នាក់ ត្រូវបានសាច់ញាតិមកដឹកយកទៅផ្ទះ និងយកទៅពេទ្យ ។
ក្រោយពេលកើតហេតុរថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយជាមួយក្រុមហ៊ុនEDC ៕ សុខាសែនជ័យ