ព័ត៌មានទាន់ហេតុការណ៍៖

តាមរយៈវេទិកាសេដ្ឋកិច្ចពិភពចិន WCEF នៅម៉ាឡេស៊ី កម្ពុជាត្រូវបានអ្នកវិនិយោគិនបរទេសជាង២៥ ចាប់អារម្មណ៍ខ្លាំងផ្នែកសេដ្ឋកិច្ច បច្ចុប្បន្ន

ចែករំលែក៖

ម៉ាឡេស៊ី ៖ លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានលើកឡើងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពចិន WCEF លើកទី១០ នៅម៉ាឡេស៊ី ដែលមានមេដឹកនាំកំពូលៗ មកពីបណ្ដាប្រទេស២៥ និងអ្នកវិនិយោគិនជាង៦០០នាក់ចូលរួមនោះថា ក្រោមគោលនយោបាយអភិវឌ្ឍន៍ឈ្នះៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការបើកទូលាយឱកាសវិនិយោគជាតិ និងអន្តរជាតិ ជាមួយការលើកទឹកចិត្តជាច្រើន ដែលមានការចាប់អារម្មណ៍ក្នុងការមកវិនិយោគ បណ្ដាក់ទុននៅកម្ពុជា ដែលកំណើនសេដ្ឋកិច្ចនៅកម្ពុជា ក្នុងអត្រាជាង៧ភាគរយ ប្រចាំឆ្នាំ ក្នុងរយៈពេលជាង១ទសវត្សរ៍នេះ ។

កម្ពុជាត្រូវបានអ្នកវិនិយោគិនបរទេសជាង២៥ប្រទេសចាប់អារម្ម៍ខ្លាំងផ្នែកសេដ្ឋកិច្ចបច្ចុប្បន្ន ដោយសារប្រទេសកម្ពុជាមានសុខសន្ដិភាពពេញលេញ និងផ្ដល់អំណោយផលដល់អ្នកវិនិយោគិន ក្នុង និងក្រៅប្រទេសមករកស៊ីដោយសេរី ។ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ឲ្យដឹងបែបនេះ កាលពីថ្ងៃសៅរ៍ ៣កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងវេទិកាសេដ្ឋកិច្ចពិភពចិន (WCEF) លើកទី១០ ក្រោម អធិបតីភាពលោក TUN Dr. Mahathir Mohamad នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ខណៈលោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួជាមួយបណ្តាមេដឹកនាំកំពូលៗ , អតីតនាយករដ្ឋមន្រ្តី, ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តី និងបណ្តាថ្នាក់ដឹកនាំ, ស្ថាប័ន, ប្រធានក្រុមហ៊ុនធំៗ, ឥស្សរជន វិនិយោគិន, សហគ្រិន និងធុរកិច្ចជនមកពី២៥ ប្រទេស និងភ្ញៀវកិត្តិយសចូលរួមជាង៦០០នាក់ ដែលប្រព្រឹត្តធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី៩ដល់១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមប្រធានបទ (រួមគ្នាឆ្ពោះទៅកាន់អនាគត ដើម្បីបង្កើតឱកាសថ្មីក្នុងការកែប្រែ សេដ្ឋកិច្ចពិភពលោក) ដោយផ្តោតសំខាន់នូវស្ថានភាពទូទៅលើទំនាក់ទំនងនៃការផ្លាស់ប្តូរសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ធនាគារ ,សិក្សាធិការ, បច្ចេកវិទ្យា, ទេសចរណ៍, ការវិនិយោគសេដ្ឋកិច្ចបែបទំនើប, សុខាភិបាល និងវិស័យពាណិជ្ជកម្មពណ៌បៃតង និងការវិនិយោគលើគ្រប់វិស័យ ។

លោក ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានបញ្ជាក់ទៀតថា សក្តានុពលកម្ពុជា ក្រោមគោលនយោបាយអភិវឌ្ឍន៍ឈ្នះ=ឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការបើកទូលាយឱកាសវិនិយោគជាតិ និងអន្តរជាតិ ជាមួយការលើកទឹកចិត្តជាច្រើន ដែលមានការចាប់អារម្មណ៍ក្នុងការមកវិនិយោគ បណ្ដាក់ទុននៅកម្ពុជា ដែលកំណើនសេដ្ឋកិច្ចនៅកម្ពុជា ក្នុងអត្រាជាង៧% ប្រចាំឆ្នាំក្នុងរយៈពេលជាង១ទសវត្ស ។

សូមបញ្ជាក់ថា៖ ក្រោយពីបញ្ចប់នៃវេទិកាកិច្ចប្រជុំសេដ្ឋកិច្ចពិភពចិន នៅរាត្រីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សមាជិកគណៈកម្មាធិការ នៃវេទិកានេះ ក៏បានរៀបចំពិធី

អបអរសាទរជួបជុំពិសារអាហារសាមគ្គីក្នុងគោលបំណងដើម្បីបង្កើនភាពស្និទ្ធស្នាល និង ទំនាក់ទំនងជាមួយគ្នាឲ្យកាន់តែល្អ ដោយមានការអញ្ជើញចូលរួមពី ប្រធានាបតី នៃបណ្ដាប្រទេសនីមួយៗ និង ដោយមានការចូលរួមពីលោក YB Dato’ Seri Anwar Ibrahim អ្នកតំណាងរាស្រ្ត និងជាបេក្ខជន នាយករដ្ឋមន្ត្រីម៉ាឡេស៊ីទី៨ ជាមួយបណ្តាមេដឹកនាំជា អតីតនាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និងបណ្តាថ្នាក់ដឹកនាំស្ថាប័ន ប្រធានក្រុមហ៊ុនធំៗមកពី២៥ប្រទេសចូលរួមផងដែរ ៕ សំរិត


ចែករំលែក៖