ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ YAMAHA បុកជាមួយម៉ូតូ MSX ទិសដៅស្របគ្នា បណ្តាលឲ្យរងរបួសធ្ងន់ ៤នាក់ នៅស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសស្រ្តីចំនួន ៤នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកបើកបរម៉ូតូ និងម៉ូតូនៅពេលដែលកំពុងធ្វើដំណើរស្របទិសគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទី យប់ ថ្ងៃសៅរ៍ ៣កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦១.១៦២ ស្ថិតក្នុងវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរស្រុកក្រគរបាលបានឲ្យដឹងថា មុនដំបូងគេឃើញស្រ្តីម្នាក់ឈ្មោះ នុត ចាន់ធារី ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិ.ឃុំកើតហេតុខាងលើ ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក YAMAHA ពណ៌សលាយខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះដល់ចំណុចកើតហេតុក៍បានសីុញ៉ូភ្លើងបត់ឆ្វេងដៃ ខណៈនោះក៍មានម៉ូតូ ១គ្រឿងទៀតបើកមកពីក្រោយ(ស្របទិស)បុកពេញទំហឹង បណ្ដាលឲ្យដួលរងរបួសរដូករណែលតែម្ដង។

ប្រភពព័ត៌មានដដែលបន្តថា ម៉ូតូម៉ាក MSX ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1H 3819 បើកបរដោយឈ្មោះ និន នីទី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ និងអ្នករួមដំណើរ ២នាក់ទី១ ឈ្មោះ ឌឿន សាេវន្ត ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ និងទី២ ឈ្មោះ ឌឿន សាវៃ ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន អ្នកទាំង ៣នាក់ មានទីលំនៅភូមិភូមិផ្លូវក្របី ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពខាងលើបន្តទៀតថា ភ្លាមៗនោះ ជនរងរបួសធ្ងន់ទាំង ៤នាក់បានបញ្ជូនទៅសង្រ្គោះ ចំណែកវត្ថុតាងម៉ូតូទាំង ២គ្រឿងបានយកមករក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាអន្សា រង់ចាំវាស់វែង និងដោះស្រាយគ្នាតាមនីតិវិធី ៕ ប៉ឹម ពិន


ចែករំលែក៖