ព័ត៌មានទាន់ហេតុការណ៍៖

ទំនងអ្នកបើកបរស្រវឹង បានបើករថយន្ដកងអន្តរាគមន៍ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវនៅមុខក្រសួងមហាផ្ទៃ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ

ចែករំលែក៖

ភ្នំពញ៖ រថយន្ដកងអន្តរាគមន៍មួយគ្រឿង ដោយអ្នកបើកបរទំនងជាស្រវឹងស្រា បានបើកទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខ យ៉ាងយ៉ាងដំណំ ឯទ្រូងផ្លូវបាក់អស់មួយកង់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៤៥នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមុខក្រសួងមហាផ្ទៃ តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅនិងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដកងអន្ករាគមន៍មួយគ្រឿងទំនងជាស្រវឹងបានធ្វើដំណើរពីទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏បានមកបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្ដរងកាខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯទ្រូងផ្លូវបណ្ដាលឲ្យរំកិនទៅម្ខាងខូចខាតតិចតួច ។ តែករណីគ្រោះថ្នាក់ចរាចរណ៍នេះគ្មានមនុស្សរងរបួសទេ ចំណែកឯម្ចាស់រថយន្ដបង្ករត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖