ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងបើករថយន្តស៊ីណាបុកស្លាកយីហោគ្លីនិក ហើយបើករត់ចូលទៅក្នុងបុរីបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិចិន បើករថយន្តមួយគ្រឿងម៉ាកស៊ីណា ពណ៌សបើកបរក្នុងស្ថានភាពស្រវឹងស្រា ហើយបើកលឿនមិនបានប្រយ័ត្ន ក៏ជ្រុលទៅបុកស្លាកសញ្ញាគ្លីនិក បណ្តាលឲ្យបាក់អស់២បង្គោល ហើយរថយន្តខ្ទេចអស់មួយកំណាត់ខាងមុខ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៨នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨តាមបណ្តោយផ្លូវម៉ាស៊ីនទឹកនៅចំណុច គ្លីនិកឯមជនមួយកន្លែងស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍ បានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាជនជាតិចិនបើករថយន្តមួយគ្រឿងម៉ាកស៊ីណាពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2T-9594 បើកបរតាមបណ្តោយផ្លូវម៉ាស៊ីនទឹកក្នុងទិសដៅ ពីកើតទៅលិចបើកបរក្នុងស្ថានភាពស្រវឹង ក្នុងល្បឿនយ៉ាងលឿន ដោយផ្លូវនោះស្ងាត់ ទើបបន្ថែមយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតហេតុខាងលើនេះ ក៏ស្រាប់តែរថយន្តបានរេចង្កូតមកស្តាំបុកបង្គោលស្លាកសញ្ញាយីហោ គ្លីនិកព្យាបាលចលនាបណ្តាលឲ្យបាក់អស់២បង្គោល ខូចខាតរថយន្តខ្ទេចអស់មួយកំណាត់ខាងមុខសង្ស័យ អ្នកបើករថយន្តគាត់ងងុយដេកហើយមើលទៅភ្លាមៗនោះ ដែលម្ចាស់រថយន្តបានចុះចេញមកពីរថយន្តរួចទុករថយន្តចោលហើយឡើងជិះម៉ូតូឌុបគេចខ្លួនបានមួយសន្ទុះក្រោយមកក៏មានគ្នារបស់ម្ចាស់រថយន្តមកយករថយន្តរួចបើកចេញពីកន្លែងកើតហេតុហើយទៅបើកចូលនៅក្នុងខុនដូមួយកន្លែងក្បែរ និងម៉ាស៊ីនបូមទឹកបង្កការផ្អើលទៅដល់សមត្ថកិច្ចមូលដ្ឋានចុះមកកន្លែង កើតហេតុហៅតំណាងម្ចាស់រថយន្តបើកចេញទៅកន្លែងកើតហេតុវិញដើម្បីនិយាយគ្នាជាមួយខាងម្ចាស់ស្លាកបង្គោល ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងព្រមព្រៀងគ្នាដោយចាំព្រឹកស្អែកចរចាគ្នា ត្រូវសងរបៀបណាជាមួយខាងរងគ្រោះ ៕ ធឿនព្រែកជ័យ


ចែករំលែក៖