ភ្នំពេញ៖ លំនៅឋានប្រជាពលរដ្ឋចំនួន៣ខ្នង ដែលជាជម្រកត្រជាក់ត្រជុំរបស់ក្រុមគ្រួសារ រួមទាំងទ្រព្យសម្បត្តិមួយចំនួន បានបាត់បង់អស់ហើយ ដោយសារឆ្លងចរន្តអគ្គិសនី ក្លាយជាព្រះអគ្គិឆេះឆាបទាំងព្រឹក ម៉ោង៧និង០៥នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៣៦៩ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ក្នុងហេតុការណ៍នេះដែរ លោកចេង មុនីរ៉ា អភិបាលខណ្ឌរួមជាមួយលោកអភិបាលរង បានចុះទៅកាន់កន្លែងកើតហេតុ គ្រប់គ្នាបានត្រឹមតែសម្តែងការសោកស្តាយ និងត្រៀមអំណោយមនុស្សធម៌យកទៅចែកជូនក្រុមគ្រួសាររងគ្រោះដើម្បីសម្រាលការលំបាកប៉ុណ្ណោះ ។
បន្ទាប់ពីកើតហេតុ រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿងចេញអន្តរាគមន៍បាញ់ពន្លត់ ក្នុងនោះសមត្ថកិច្ចបានបាញ់ទឹកអស់ចំនួន៥គ្រឿង ទើបរលត់ទាំងស្រុងនៅវេលាម៉ោង៧,៥០នាទី ថ្ងៃដដែល ។
ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ ច្រឹក ញ៉ៀប ភេទប្រុស អាយុ ៧០ឆ្នាំ មុខរបរ លក់ដូរ ប្រភេទសំណង់ ថ្មក្រោមឈើលើ ទំហំ ៦ម៉ែត្រគុណ៨.៥ម៉ែត្រ ខូចខាតអស់ចំនួន ០៣ខ្នង ៕ សណ្តោស