ខេត្តសៀមរាប៖ បើយើងនិយាយអំពីរឿង លោក រិទ្ធ ដែលរស់នៅក្នុងភូមិស្វាយស ឃុំស្វាយស ស្រុកវ៉ារិន្ទ ខេត្តសៀមរាប ដែលរកស៊ីដឹកឈើខុសច្បាប់តាំងពីជាង២០ឆ្នាំមុននោះ យើងគួរតែនិយាយអំពីមនុស្សម្នាក់ ដែលមានអំណាច ក្តាប់សិទ្ធិកងទព័ណែនដៃ អំណាចខ្ពស់ដូចមេឃ អាចនិយាយបានថា កំពូលអ្នកធំនៅទិសខាងលិចនៃប្រទេស នោះគឺលោក ឧត្តមសេនីយ៍ឯក ផ្កាយ៣ ង៉ែត ចាន់ថុន ព្រោះលោកឧត្តមសេនីយឯក នៅពីក្រោយខ្នងក្នុងរឿងនេះ ។
បើតាមប្រភពដែលផ្តល់ឲ្យពីតំបន់ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជយ័ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា លោក ថៅកែ ឆាយ និងលោក រិទ្ទិ នេះបានតែល្អមើល មិនល្អគន់ទេ និយាយឲ្យចំគឺជាកូនអុករបស់លោកឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន នោះទេ ។
ពាក់ព័ន្ធករណីខាងលើនេះ ភ្នាក់ងារព័ត៌មានមិនអាចសុំការបំភ្លើពីលោកឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន បាននៅឡើយទេ ព្រោះគ្មានលេខទូរស័ព្ទ ៕ ប៊ុនរិទ្ធី