ព័ត៌មានទាន់ហេតុការណ៍៖

ជនជនបរទេសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ វាយប្លន់យកម៉ូតូពលរដ្ឋខ្មែរជិះតាមផ្លូវ​

ចែករំលែក៖

ខេត្ត​មណ្ឌលគិរី​ ៖​ ជនជនបរទេសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទវាយប្លន់យកម៉ូតូរបស់ពលរដ្ឋខ្មែរ ដែល​ជិះតាមផ្លូយកទៅលាក់ទុកនៅផ្ទះជួលរបស់ខ្លួន រួចហើយដោះគ្រឿងបន្លាស់ចេញ ក្នុងគោលបំណងមិនឲ្យម្ចាស់រកឃើញ ។​

​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេនៅវេលាម៉ោង១១និង៤៦នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិត​នៅ​ភូមិ​ចំបក់​ សង្កាត់​ស្ពាន​មាន​ជ័យ​ ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​ ។​

​សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ​ christopher​ alexender​ (គ្រី​ស្តូ​ហ្វើ​ អា​លិច​សែន​ឌ័​រ)​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​អា​ល្លឺ​មង់​ កាន់លិខិតឆ្លងដែនលេខ C4KX801XC ស្នាក់​នៅ​បណ្តោះអាសន្ន​ផ្ទះ​ជួល​ ស្ថិត​ក្នុងភូមិ​ដើម​ស្រល់​ សង្កាត់​មនោ​រម្យ​ ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​ ។​

តាម​ការ​ធ្វើតេស្ត​ទឹកនោម​បង្ហាញ​ថា​ ​ជនសង្ស័យ​ខាងលើ​ មាន​សារធាតុ​ញៀន​ (​វិជ្ជមាន​)​ និង ត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ ៕ ជីវន្ត័


ចែករំលែក៖