ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការពារជាតិ ៖ ពលរដ្ឋខ្មែរ​ដែលធ្វើការជាមួយអង្គការសហប្រជាជាតិ​ចំនួន​៤នាក់ រងរបួស ករណីបំផ្ទុះគ្រាប់បែកនៅ​ប្រទេសម៉ាលី

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការពារជាតិ​បានចេញប្រកាសព័ត៌មាន​កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ឲ្យដឹងថា ពលរដ្ឋខ្មែរ​ដែលធ្វើការជាមួយអង្គការសហប្រជាជាតិ​ចំនួន​៤នាក់ បានរងរបួសធ្ងន់ម្នាក់ និងស្រាល៣នាក់ ក្នុងហេតុការណ៍ក្រុមភេរវករចូលទៅបំផ្ទុះគ្រាប់បែកនៅ​ទីតាំងស្នាក់នៅ​របស់អង្គការសហប្រជាជាតិ នៅតំបន់​តំបន់ ហ្កាវ ប្រទេសម៉ាលី កាលពីវេលាម៉ោង​១៩និង១២យប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅប្រទេសម៉ាលី) ។

ប្រភពបន្តថា ចំណែក​កម្លាំងរក្សាសន្តិភាព​របស់កម្ពុជា (ទាហានមួកខៀវ) ដែលបំពេញបេសកកម្ម​នៅតំបន់នេះ​ មិនមានគ្រោះថ្នាក់ដោយហេតុការណ៍ខាងលើនេះទេ ។

សូមភ្ជាប់ជូន​សេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិដូចខាងក្រោម ៖


ចែករំលែក៖