ភ្នំពេញ: ភេទទី៣ម្នាក់ ព្រោះតែឈឺចិត្តនឹងមិត្តភក្តិចុះចោលមិននៅជាមួយ បញ្ចប់ជីវិតដោយចង.កសម្លាប់ខ្លួន ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៧ និង៣០ នាទីយប់ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួលស្ថិតតាមបណ្ដោយ១០៣ ក្បែរអ្នកតាចិន សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ សាយ អាយុ៣០ឆ្នាំ។
ប្រភពពត៌មានពីប្រជាពលរដ្ឋនៅផ្ទះជួលជិតគ្នាបានប្រាប់ឲ្យដឹងថា កន្លងមកគាត់តែងតែឃើញភេទទីបី មិនសូវសប្បាយចិត្តជារៀងរាល់ថ្ងៃ គាត់តែងតែហៅជនរងគ្រោះមកហូបបាយជាប្រចាំថ្ងៃ ដល់ពេលថ្ងៃកើតហេតុ អ្នកជិតខាងបានហៅជនរងគ្រោះមកហូបបាយជាធម្មតា តែជនរងគ្រោះមិនឆ្លើយតប ក៏ទៅមើលក្នុងបន្ទប់ជួល ខណ:នោះ ក៏ឃើញចាក់សោ គន្លឹះទ្វារជាប់ដោយមានការសង្ស័យបាននាំគ្នាមកជួយគាប់ទ្វារបន្ទប់ដើម្បីមើល ស្រាប់តែឃើញភេទទីបីនេះចង.កស្លាប់បាត់ទៅហើយ។
បន្ទាប់ពីកើតហេតុម្ចាស់ផ្ទះបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកពិនិត្យហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យឃើញថាសពពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាដកមែន រួចប្រគល់សពឲ្យក្រុមគ្រួសារចាត់ចែងដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ