ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់សម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួនដោយពុំដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងធ្វើឲ្យញាតិក្បែរខាង នាំគ្នាចូលទៅជួយ តែជាអកុសលនៅតែជួយមិនរួច ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៦ និង៣០នាទី នៅចំណុច ក្នុងផ្ទះ៣៨៣ ផ្លូវតុង ភូមិអណ្តូង៥ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមប្រភពពីអ្នកក្បែរខាងកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនៅផ្ទះម្នាក់ឯង ចំណែកប្តីឈ្មោះ ម៉ាន់ ណែម បានយកប្រាក់ទៅបង់ឲ្យក្រុមហ៊ុនខារ៉ាបាវនៅម្តុំអូឡាំពិក លុះដល់ម៉ោង១៦ និង៣០នាទី ស្រាប់តែអ្នកជិតខាងប្រទូរស័ព្ទមកប្រាក់ថា ប្រពន្ធរបស់គាត់(សព) បានចងកសម្លាប់ខ្លួន ភ្លាមនោះ ប្តីបានពឹងឲ្យអ្នកជិតខាង និងកូនយកប្រពន្ធ(សព)ទៅមណ្ឌលសុខភាពសង្កាត់គោករកា តែពេលទៅដល់ពេទ្យគ្រូពេទ្យប្រាប់ថា មិនមានជីពចរ និងដង្ហើម ដោយមិនអស់ចិត្ត ក៏បានបញ្ជូនទៅមន្ទីរពេទ្យ២៤ម៉ោង នៅម្តុំគោកឃ្លាង ពេលទៅដល់លោកគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

សាក្សីដដែលបន្តថា ស្ត្រីរងគ្រោះមានឈ្មោះ ឃិន សារឿន ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ត្រី មានទីលំនៅ ផ្ទះលេខ៣៨៤ ផ្លូវបេតុងភូមិអណ្តូង៥សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

យោងតាមការសន្និដ្ឋាន និងវាយតម្លៃតាមការបំភ្លឺរបស់ក្រុមគ្រួសារសពលោកគ្រូពេទ្យ និងកាចុះពិនិត្យជាក់ស្តែងដល់កន្លែងកើតហេត ឃើញថា សពពិតជាស្លាប់ដោយសារការធ្វើអត្តឃាត(ចងកសម្លាប់ខ្លួន)ពិតប្រាកដមែន ។

បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត នៅភូមិត្រពាំងរនឃុំបានី ស្រុកអង្គរជ័យ ខេត្តកំពត៕ ចាន់ធឿន


ចែករំលែក៖