ព័ត៌មានទាន់ហេតុការណ៍៖

អាសូរក្មេងប្រុសអាយុ៦ឆ្នាំម្នាក់លង់ទឹកប្រឡាយក្នុងភូមិស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ: ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ ខណៈចេញពីរៀនមកងូតទឹកប្រឡាយ តែម្នាក់ ឯងកាលពីវេលាម៉ោង៥ និង២០នាទី ល្ងាច ថ្ងៃពុធ ៧ កើត ខែ កក្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិបារាយណ៍តូច ឃុំបារាយណ៍ ស្រុកបារាយណ៍ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌ ស្រុក បារាយណ៍ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធន បញ្ញាពិសិដ្ឋ ភេទប្រុស អាយុ៦ឆ្នាំ ជាសិស្សសាលា មានទីលំនៅកន្លែងកើតហេតុខាងលើ ។សាក្សីបានឲ្យដឹងថា ក្រោយពីចេញពីរៀននៅសាលា ជនរងគ្រោះទៅចុះលេងទឹកប្រឡាយ ជម្រៅជាង៣ម៉ែត្រតែម្នាក់ឯង ហើយក៏លង់គ្មានអ្នកណាដឹង។ លុះក្រោយមកក្រុមគ្រួសារបាត់មិនឃើញជនរងគ្រោះទៅផ្ទះនាំគ្នាដើររក ឃើញតែស្បែកជើងនិងខោអាវ នៅលើមាត់ប្រឡាយ ក៏ចុះរាវក្នុងទឹកឃើញសពក្នុងបាតប្រឡាយស្រង់យកទៅផ្ទះធ្វើបុណ្យតាមប្រពៃណីតែម្តង៕ ប៊ុនរិទ្ធី


ចែករំលែក៖