ខេត្តរតនគិរីៈ បុរសជាងផ្សារដែកម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារត្រូវចរន្តអគ្គិសនីឆក់ ខណៈដែលលើកដែកឡើងលើដើម្បីផ្សា ក៏ប៉ះទៅនឹងខ្សែភ្លើងមេ ឆក់ធ្លាក់ពីលើផ្ទះតែម្តង ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃពុធ ៧ កើតខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះ យីហោរ បែបលីហួរវេរលុយស្ថិតក្នុងភូមិជ័យជំនះសង្កាត់ឡាបានសៀកក្រុងបានលុង ខេតរតនគិរី ។
ប្រភពថា មុនកើតហេតុ ជនរងគ្រោះលើកដែកដើម្បីផ្សារ ក៏ប៉ះចំទៅលើខ្សែភ្លើងមេ (ខ្សែភ្លើងស្រាត) ក៏ឆក់ធ្លាក់ពីលើផ្ទះតែម្តង ។
ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះដែរ ប៉ុន្តែអកុសលបានស្លាប់នៅមន្ទីរពេទ្យខេត្តនោះតែម្តង ។
ជនរងគ្រោះ ឈ្មោះ ធា ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរមុខរបរជាងផ្សាដែកទើបមកពីខេត្តក្រចេះ ស្នាក់នៅភូមិ ភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
សាកសពដម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យខេត្តរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជីវន្ត័