ខេត្តព្រះសីហនុ៖ នគរបាលបានឃាត់ខ្លួនជនសង្សយ័ចំនួន3នាក់ ពីបទប្រើអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ ដែលបានប្រព្រឹត្តកាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង23:00នាទី នៅចំណុចផ្លូវកោះព្រាប (ក្បែរកន្លែងនគរបាលព្រំដែនទឹក) ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យពាក់ព័ន្ធចំនួន03នាក់: ឈ្មោះ ឆាយ ស្រ៊ ភេទប្រុស អាយុ24ឆ្នាំ មុខរបរកូនដៃទូកអូប័រ ក្រុមហ៊ុន ស៊ី.ស៊ី.ប៊្លូ.ស៊ី ស្នាក់នៅលើអូប័រ, ឈ្មោះ ឆាយ កុងស៊ុន ភេទប្រុស អាយុ23ឆ្នាំ មុខរបរកូនដៃ ទូកអូប័រ ស៊ី.ស៊ី.ប៊្លូ.ស៊ី ស្នាក់នៅលើអូប័រ និងឈ្មោះ ប៊ុន ដារា ភេទប្រុស អាយុ21 ឆ្នាំ មុខរបរ កូនដៃទូកអូប័រ ស៊ី.ស៊ី.ប៊្លូ.ស៊ី ស្នាក់នៅលើអូប័រ ។
ជនរងគ្រោះ(សព) ឈ្មោះ ស៊ុន វិច្ឆិកា ភេទ ប្រុស អាយុ28ឆ្នាំ មុខរបរ កូនដៃទូកអូប័រក្រុមហ៊ុនចិន ស្នាក់នៅលើអូរប៊រ ស្រុកកំណើតនៅភូមិ ទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
នគរបាលបញ្ជាក់ថា មូលហេតុដំបូង ជនសង្ស័យទាំង03នាក់ និងជនរងគ្រោះ(សព) បានផឹកស៊ីជាមួយគ្នា នៅចិញ្ចើមផ្លូវកន្លែងកើតហេតុ ដោយជនរងគ្រោះស្រវឹងជោកជាំ ទាស់ពាក្យសម្ដីគ្នា ហើយ ក៏វាយប្រតាយប្រតប់គ្នា បណ្ដាលឲ្យឈ្មោះ ស៊ុន វិច្ឆិកា (សព) ធ្លាក់ពីលើផ្លូវ បុកថ្ម បែកក្បាល បាក់ ក ស្លាប់នៅកន្លែងកើតហេតុតែម្ដង ។
ជនសង្ស័យទាំង3នាក់ខាងលើត្រូវ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួននាំយកទៅផ្តន្ទាទោសតាមនីតិវិធី ៕ ឆ្លាម សមុទ្រ