ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបគ្រឿងញៀន ឃាត់ខ្លួន៣នាក់ រួមជាមួយវត្ថុតាងជាក់ស្តែង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងការិយាលយ័បទល្មើសគ្រឿងញៀន អាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យព្រមទាំងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនបង្រ្កាបបានកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្រុម៥ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ។

ជនសង្ស័យចំនួន០៣នាក់៖ ឈ្មោះ កុយ ឆែ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការសំណង់ ស្រុកកំណើតភូមិចំការ៣ ឃុំកំពង់ទឹក ស្រុកដំណក់ចង្អើរ ខេត្តកែប បច្នុប្បន្ននៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ, ឈ្មោះ អាង ចន្នី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្រុកកំណើត និងបច្នុប្បន្ននៅក្រុម២៧ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងឈ្មោះហែម រតនៈ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្រុកកំណើតភូមិព្រៀលឃុំតាកែន ស្រុកឈូក ខេត្តកំពត បច្នុប្បន្ននៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លា ចំនួន៣កញ្ចប់ ស្មើ២,៦៥ក្រាម (ទម្ងន់សុទ្ធ), ទូរស័ព្ទ ចំនួន០៣គ្រឿង និងម៉ូតូចំនួន១គ្រឿង ៕ ឆ្លាម សមុទ្រ


ចែករំលែក៖