ព័ត៌មានទាន់ហេតុការណ៍៖

ចៅប្រុសថ្លើមធំ យកចបជីក វាយក្បាលជីតា បណ្តាលឲ្យស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកយាយ ម្នាក់ត្រូវបានចៅប្រុសខឹងរអូរទាំរាល់ថ្ងៃ ក៏រត់់ចាប់ចបយកទៅវាយលើក្បាលយាយជាច្រើន បណ្ដាលឲ្យ ប្រកាច់នៅភ្លាមៗ ។

ក្រោយមកស្រាប់តែមានកម្លាំងប៉ុស្ថិ៍ឃុំអន្លង់វិល បានចុះចាប់ឃាត់ខ្លួនជនសង្ស័យជាចៅថ្លើមធំ ហ៊ានយកចបលើកវាយជីដូនចំក្បាលដោយផ្ដាច់ជីវិត ។

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃអាទិត្យ ១១ កើត ខែកត្តិក ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវ និងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨
មានករពីឃាតកម្ម ដោយចៅប្រុស បានយកចបជីក វាយក្បាលជីតារបស់ខ្លួន ជាច្រើនកន្លែង បណ្តាលឲ្យជីតា ស្លាប់ភ្លាមៗ នៅត្រង់ចំណុចក្រុម១ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

បន្ឋាប់ពីបានចាប់ឃាតខ្លួនជនសង្ស័យបញ្ជូនមកប៉ុស្ថិ៍ឃុំអន្លង់វិល សមត្ថកិច្ច ក៏បានសួរចំម្លើយ ទៅលើកជនសង្ស័យ ដែលមានឈ្មោះ ភិន សុធា ហៅក្រត អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំ ក្រោយពីបានសាកសួរជនសង្ស័យខាងលើមក ក៏បានសារភាព ថា ខ្លួនពិតជាយកចបវាយទៅលើយាយជីដូនមែន ។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចត្រួវបានបញ្ជូនបន្ត មកកាន់អធិការស្រុកសង្កែ
ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕
ស សារ៉េត


ចែករំលែក៖