ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រណាំងទូកជាលក្ខណៈមិត្តភាពនៅខេត្តកំពត បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ដ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ

ចែករំលែក៖

ខេត្ដកំពត៖ រដ្នបាលខេត្តកំពត បានប្រារព្វពិធីប្រណាំងទូកខ្នាតតូច ជាលក្ខណៈជាតិ និងអន្តរជាតិរយៈពេលពេញ១ថ្ងៃ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក សំពះព្រះ ខែ និងលយប្រទីបនាពេលខាងមុខនេះ ។

ពិធីនេះ បានធ្វើឡើងកាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅមាត់ព្រែកកំពង់បាយមុខសាលាខេត្ដកំពតក្រោមវត្តមានដ៏ខ្ពង់ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត ប៉ែន ស៊ីម៉ន សភាតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណកម្មាធិការទី១០នៃរដ្នសភា លោក ជាវតាយ អភិបាលខេត្តកំពត និងលោកជំទាវ លោកអ៊ឹង ម៉េងហ៊ួរប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី អ្នកតំណាងរាស្ត្រខេត្តកំពត មន្ត្រីរាជការ សាលាខេត្ត ស្រុកក្រុង ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ អាជីវករ ពាណិជ្ជករ ការតាំងពិពរណ៍ភូមិមួយ ផលិតផលមួយ ព្រមទាំងតំណាងក្រុមហ៊ុនក្នុងខេត្តយ៉ាងច្រើនកុះករ ។

យោងតាមរបាយការណ៏របស់ លោក តាក់ ហាប់ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងជាប្រធានគណៈកម្មាការរៀបចំការប្រកួតបានអោយដឹងថា៖ ទូក ដែលចូលរួមប្រគូតមាន៤ប្រភេទ សរុបមានចំនួន៦៩ទូក និងមានកីឡាករ កីឡាការិនីចំនួន៤៧៣នាក់មកពីបណ្តាមន្ទី អង្គភាព ស្រុក ក្រុងទាំង៨ក្នុងខេត្ត ។ ជាលទ្ធផលក្រោយការប្រកួតចំណុះទូក ដែលមានអ្នកអ៊ុំចាប់ពី៨នាក់ ដល់១០នាក់ លេខ ១ បានទៅលើទូកឈ្មោះ បន្ទាយមាសមានជយ័បារមីមេទព័ក្រាំងបន្ទាយ លេខ២ទូកឈ្មោះ ស្នងការបារមីយាយម៉ៅ លេខ៣ទូកឈ្មោះ ហនុមានជយ័ ។

ចំណែកជយ័លាភីសម្រាប់ទូក កាយ៉ាស់វិញលេខ១បានទៅលើទូកឈ្មោះ អាឡេចស៊ីស៤ លេខ២ អាឡេចស៊ីស៣ និងលេខ៣ឈ្មោះហាន់ វាន់ ហ្សាហ្គូល២ ។ សម្រាប់ទូកសមុទ្រវិញលេខ១ទូកឈ្មោះបារមីភ្នំកែវ លេខ២ទូកសមុទ្រនិរតី លេខ៣ទូកឈ្មោះម៉ាក់ប្រាង្គសែនជយ៏ ។

បន្ទាប់ពីការប្រគល់ពានរង្វាន់ សម្ភារៈថវិការដល់ចំណុះទីកនីមួយៗរួចមក មានប្រសាសន៏ជាមួយកីឡាករទាំងអស់ លោកបណ្ឌិតប៉ែនស៊ីម៉នបាន ថ្លែងអំណរអរគុណចំពោះអាជ្ញាធរខេត្ត ស្រុក ក្រងស្ថាបនអង្គភាពទាំអស់ ដែលបានរួមគ្នាប្រារព្វពិធីនេះឡើងដោយបានបង្ហាញអោយឃើញ ពីទំនាមទំលាប់ប្រពៃណី វប្បធម័ អរិយធម័ខ្មែរ ដែលមានតាំពីយូរយាណាស់មកហើយៗ ក៏ជាការចូលរួមកំសាន្ត សប្បាយរបស់ប្រជាពលរដ្នយើងនារដូវរំហើយនេះដែរ ។

លោកបណ្ឌិតប៉ែនស៊ីម៉បានលើកឡើងពីអត្ថនយ័នៃព្រះរាជពិធីបុណ្យអ៊ុំទូក អកអុំបុក សំពះព្រះ ខែ និងលយប្រទីបដើម្បីសម្តែងការដឹងគុណចំពោះព្រះគង្គាព្រមទាំងបានលើកឡើងពីការរីកចំរើនរបស់ប្រទេសជាតិក្រោមការដឹកនាំរបស់រាជរដ្នាភិបាល ដែលមានសម្តេចតេជោហ៊ុនសែនជាប្រមុខ ។

លោកបណ្ឌិត ប៉ែនស៊ីម៉នបានអំពាវនាវដល់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ត្រូវបន្តចូលរួម និង បំផុសជម្រុញចលនាកីឡាអុំទូកនេះអោយបានខ្លាំងក្លា ថែមទៀតដើម្បីទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិសម្រាប់ខេត្តកំពតយើងនៅពេលបច្ចុ្បន្ន និងទៅថ្ងៃអនាគត ៕ សុខ ខេមរា


ចែករំលែក៖