ព័ត៌មានទាន់ហេតុការណ៍៖

១៧ ខែវិច្ឆិកា មានករណីចងកធ្វើអត្តឃាតបានសម្រេច ២លើកផ្សេងគ្នា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានបុរសចិត្តស្រាលចំនួន ២នាក់ បានសម្រេចចិត្តចងកធ្វើអត្តឃាតបានសម្រេច នៅស្រុកបាកាន និងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យថា នៅវេលាម៉ោង៧ និង៤៥នាទី ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចលើផ្ទះឈ្មោះ សឹង្ហ សារិន ភេទប្រុស អាយុ ៦៣ឆ្នំា និងប្រពន្ធឈ្មោះ គង់ សុផា អាយុ ៦៤ឆ្នាំ ស្ថិតក្នុងភូមិ-ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីចងកធ្វើអត្តឃាតបានសម្រេច ១លើក ដោយខ្សែនីឡុង ពណ៌ស ប្រវែង ២ម៉ែត្រកន្លះ ។ ជនរងគ្រោះឈ្មោះ រិន រិត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយខាងលើ មូលហេតុខឹងម្ដាយ ខណៈអង្វរកជំនួសឪកពុក (លក់ដីសងធនាគារ) ។

ដោយឡែក៖ ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានខាងឃុំស្វាយយាង ស្រុកកណ្ដៀងវិញ ក៏បានឲ្យដឹងដែរថា នៅរសៀលថ្ងៃដដែលនោះ ស្ថិតក្នុងភូមិស្វាយយាង ឃុំកណ្ដៀង ខេត្តពោធិ៍សាត់ ក៏មានករណីចងកធ្វើអត្តឃាតបានសម្រេច ១លើកដែរ ដោយយកខ្សែអង្រឹងចងកលើដើមអំពិល ក្បែរផ្ទះចម្ងាយប្រមាណ ៣០ម៉ែត្រ ។ ជនរងគ្រោះឈ្មោះ អាង សុវណ្ណ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ-ឃុំកើតហេតុខាងលើ មូលហេត់ (អន់ចិត្តគេបង្អាបប្រើប្រាស់គ្រឿងញៀន) ។

ករណីខាងលើ មន្រ្តីជំនាញចុះធ្វើកោសល្យវិច័យ សហការចុះពិនិត្យយ៉ាងយកចិត្តទុកដាក់ និងបានធ្វើកំណត់ហេតុប្រគល់សាកសព ជូនក្រុមគ្រួសារសាច់ញាតិដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន


ចែករំលែក៖