ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្ត ស្លាកលេខ ខេមរភូមិន្ទ 02 2-5495 រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ របាំងថ្មពុះចែកទ្រូងផ្លូវមួយកង់បាន រងការខូចខាតបន្ទាប់ពីរថយន្តរបស់ជនជាតិម្នាក់ បើកមកបុកពេញទំហឹងចំណែករថយន្តរងកាខូចខាតយ៉ាងដំណំ ។

ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង៥ និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅ ចំណុចស្តុបមុខព្រលាន ផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

តាមពលរដ្ឋ ឃើញហេតុការបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្ត ម៉ាក កុងហ្វុង ពណ៌ ស្លែ ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-5495 បើកពីកើតទៅលិចហើយបាន រេចង្កូត ទៅខាងឆ្វេងដៃ ជ្រុលទៅបុកថ្មក្បាលនាគពុះ ចែកទ្រូងផ្លូវ បណ្តាលឲ្យប៉ើងមួយកង់ រថយន្តបែកកង់ទៅមុខលែងរួច ចំណែករថយន្តផ្សេងទៀតមិនមានបញ្ហា ក៏បន្តដំណើរទៅមុខបាត់អស់ ។

ក្រោយកើតហេតុ ករណីខាងលើ សមត្ថកិច្ចចុះទៅពិនិត្យ ហើយ និងរង់ចាំខាងការិយាល័យចរាចរណ៍ជើងគោក យករថយន្តខាងលើទៅរក្សាទុក ដើម្បីដោះស្រាយជាមួយអង្គភាពខាងរថយន្តខាងលើ ៕ សុខាសែនជ័យ


ចែករំលែក៖