ខេត្តកំពង់ធំ៖ បុរសចំណាស់ម្នាក់ស្រវឹងស្រាលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម កាលពី វេលាម៉ោង១៣:១០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិអណ្តូងត្រុំ ឃុំ ចំណាលើ ស្រុក ស្ទោង ខេត្ត កំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ពាង ញ៉េប ភេទប្រុស អាយុ ៥២ឆ្នាំ នៅភូមិ/ ឃុំកើតហេតុខាងលើ ។
មូលហេតុ: ជនរងគ្រោះជាមនុស្សស្រវឹងខួប ហើយបានចុះទៅក្នុងទឹកស្រះបណ្តាលលង់ស្លាបតែម្តង ។
ក្រោយទទួលព័ត៌មានសមត្ថកិច្ចចុះធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា ពិតជាស្លាប់ដោយសារ លងទឹកពិតមែនេពុំមានអំពើឃាតកម្មទេ រួចប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី