ខេត្តពោធិ៍សាត់៖ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងប៉ុស្តិ៍រដ្ឋបាលផ្ទះព្រៃ ល្បាតប៉ះក្មេងទំនើងចំនួន ២នាក់កំពុងបង្ហោះម៉ូតូ និងកែច្នៃស៊ីម៉ាំងបំពងសំឡេងឮខ្លាំងៗ ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៩ និង៤២នាទីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចមុខក្លីនីកមុត សារុន ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា ជនសង្ស័យក្មេងទំនើងទាំង ២នាក់ត្រូវបានឃាត់យកមកសួរនាំទី១ ឈ្មោះ រៀម រ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអូររការ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(អ្នកបង្ហោះម៉ូតូ) និងទី២ ឈ្មោះ ម៉ៅ វណ្ណដេត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់ជាមួយគ្នា ។
ប្រភពដដែលខាងលើបន្តទៀតថា ការដែលឃាត់ខ្លួនជនសង្ស័យក្មេងទំនើងទាំង ២នាក់ ធ្វើឡើងខណៈពួកគេកំពុងធ្វើសកម្មភាពជាក់ស្ដែង(បង្ហោះម៉ូតូ និងកែច្នៃស៊ីម៉ាំងបំពងសំឡេងឮ) ជនសង្ស័យក្មេងទំនើងទាំង ២នាក់ បាននាំយកមកអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីធ្វើការសួរនាំ និងបានធ្វើការអប់រំដោយធ្វើកិច្ចសន្យា មានការធានាពីអាណាព្យាបាលផងដែរ ៕ ប៉ឹម ពិន