ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពអណ្តែតទឹកនៅក្នុងបឹងកំប្លោក

ចែករំលែក៖

ភ្នំពេញ​៖​ ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់អណ្តែតក្នុងទឹកប្រឡាយបឹកកំប្លោក​ ស្ថិតក្នុងភូមិត្រូពាំងថ្លឹង​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៤០នាទីរសៀល​ ថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ។

មុនពេលកើតហេតុមានប្រជាពលរដ្ឋម្នាក់ជិះម៉ូតូឆ្លងកាត់ទីនោះ ទើបប្រទះឃើញសពខាងលើអណ្តែតក្នុងទឹកប្រឡាយ ដោយសភាពស្អុយរលួយ ទើបរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង ។

សពនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើងទេ ដោយពាក់អាវក្រណាត់ ពណ៌ខៀវ​ ខាងក្រៅ​ អាវយឺតសខាងក្នុង ។

បច្ចុប្បន្នសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុរង់ចាំជំនាញពិនិត្យជាក់ស្តែង ៕ សុខាសែនជ័យ


ចែករំលែក៖